ពួកមន្ដ្រីសហរដ្ឋអាមេរិកនិយាយថា កងឆ្មាំសមុទ្រអេរ៉ង់ បានបង្ខំឲ្យនាវាអាមេរិកនិងអង់គ្លេស បើកចាកចេញឲ្យផុតពីដែនទឹករបស់ខ្លួន។ តាមបណ្ដាញផ្សាយព័ត៌មាន BBC នាវាអាមេរិក USNS បានសម្រេចបើកចេញពីដែនទឹកអេរ៉ង់ហើយមកសំចតលើផ្ទៃទឹកអន្ដរជាតិវិញ។ ចំណែកឯនាវារបស់អង់គ្លេសក៏បានធ្វើដូចនេះដែរ។
មន្ដ្រីអាមេរិកម្នាក់បានប្រាប់អ្នកសារព័ត៌មានថា នាវាចម្បាំងរបស់ប្រទេសអេរ៉ង់ បានចតនៅលើដែនទឹករបស់ខ្លួនហើយបានបើកឃ្លាំមើល នាវាអាមេរិកនិងអង់គ្លេសយ៉ាងយកចិត្ដទុកដាក់បំផុត។
តាមមន្ដ្រីនាវាជើងទឹកម្នាក់ដែលសុំលាក់ឈ្មោះបាននិយាយថា នាវាអាមេរិកនិងនាវាអង់គ្លេសបានសម្រេចចាកចេញដោយមិនប្រឈមមុខព្រោះគិតថា វាស្ថិតក្នុងស្ថានភាពថ្នាក់បំផុត។ នាវាទាំងពីរនេះបានបើកទៅកាន់ឆ្នេរសមុទ្រនៃប្រទេសអេរ៉ង់ ដើម្បីឃ្លាំមើលនិងសង្កេតការណ៍ការចល័តទ័ពឬគោលការលក់អាវុធ របស់ប្រទេសអេរ៉ង់ ទៅកាន់ប្រទេសមួយចំនួនដែលកំពុងធ្លាក់ក្នុងសង្គ្រាមភេរវកម្ម៕