en     km
en     km

​បក្សនយោបាយ​ ១២​ ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត​ ឃុំ​សង្កាត់​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៧​នេះ​។​ ​រហូត​មក​ទល់​ពេល​មាន ​តែ​គណបក្ស​នយោបាយ​ចំនួន​ ១២​ប៉ុណ្ណោះ​បាន​ដាក់​បេក្ខជន​របស់​ខ្លួន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ​។​

ស្តាប់សំឡេង៖

 

ទីស្នាក់ការ គ.ជ.ប នៅក្នុង បរិវេនក្រសួងមហាផ្ទៃ។ក្រោយ​ពី​បិទ​បញ្ចប់​ការ​ទទួល​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​មាន​រយៈពេល​បី​ថ្ងៃ​រួច​មក​ មាន​តែ​គណបក្ស​នយោបាយ​ចំនួន​ ១២​ តែ​ប៉ុណ្ណោះ​ដែល​មាន​ដាក់​បេក្ខជន​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​មូលដ្ឋាន​នេះ​។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច​ន្ទ័​ទី​៦​ខែ​មិ​នា​ នេះ​ថា​គិត​ត្រឹម​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ដែល​ គ​.​ជ​.​ប​ បិទ​បញ្ជី​ឈប់​ទទួលយក​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​នោះ​មាន​តែ​គណបក្ស​នយោបាយ​ចំនួន​ ១២​ ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ទៅ​ប្រកួតប្រជែង​។​

ដោយ​ទ្បែ​ក​គណបក្ស​ដែល​មិន​បាន​ចុះបញ្ជី​តាម​ការ​កំណត់​របស់​ គ​.​ជ​.​ប​ នោះ​គ្មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​នោះ​ទេ​។​ «​គណបក្ស​ទាំង​១២​សុទ្ធតែ​ជា​គណបក្ស​ដែល​មើលទៅ​អាច​មាន​សក្តានុពល​ក្នុង​ការ​ប្រកួតប្រជែង​ហើយ​ការ​សម្រេចចិត្ត​មិន​ចូលរួម​ប្រកួតប្រជែង​ដោយ​គណបក្ស​នយោបាយ​ដែល​នៅ​សល់​ទៀត​ខ្ញុំ​គិត​ថា​មិនមែន​ជា​ឧបសគ្គ​ឬ​ក៏​មិនមែន​ទទួល​នូវ​ការ​រារាំង​ណាមួយ​ ឬ​ក៏​នីតិវិធី​លំបាក​នូវ​ការ​ចុះ​ឈ្មោះ​ប្រកួតប្រជែង​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ប្រហែល​គណបក្ស​នយោបាយ​ដែល​មិន​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​នេះ​បាន​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា​មិន​ប្រកួតប្រជែង​»​។

គណបក្ស​នយោបាយ​ដែល​បាន​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ទាំង​ ១២​ គណបក្ស​នោះ​រូ​ម​មាន​៖​ គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​រួបរួម​ជាតិ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​អំណាច​ខ្មែរ​ និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​

​គួរ​បញ្ជាក់​ថា​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​ ១២​នេះ​ មាន​តែ​បក្ស​ចំនួន​ ២​ ប៉ុណ្ណោះ​ដែល​បាន​សុំ​ចុះបញ្ជី​នៅ​ក្នុង​ឃុំ​ សង្កាត់​ទាំង​ ១៦៤៦​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​នោះ​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

តាម​ គ​.​ជ​.​ប​ ឱ្យ​ដឹង​ថា​បេក្ខជន​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ សម្រាប់​ការ​បោះ​ឆ្នោត​ នា​ពេល​ខាង​មុខ​នេះ​មាន​ចំនួន​សរុប​ ១១,៥៧២​នាក់​ ហើយ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​២០១៧៕

Share

ព័ត៌មានទាក់ទង

Image