en     km
en     km

ស្ត្រី​កើន​បាន​ជាង​៦០០០​នាក់​ ក្នុង​រដ្ឋបាល​សាធារណៈ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ស្ដ្រី​កំពុង​តែ​បោះ​ជំហាន​ចូល​កាន់តែ​ច្រើន​ក្នុង​វិស័យ​រដ្ឋបាល​និង​វិស័យសេដ្ឋកិច្ច​។​ របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី​នៅ​ថ្ងៃនេះ​បង្ហាញ​ថា​ស្ត្រី​ក្នុង​រដ្ឋបាល​សាធារណៈ​មាន​ចំនួន​ ២២​ភាគរយ​។​ ដោយឡែក​ស្ត្រី​ជិត​ ៥០​ភាគរយ​កំពុង​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​។​

sam-rin

​មាន​ស្ត្រី​កំពុង​កាន់កាប់​មុខ​ដំណែង​ក្នុង​រដ្ឋបាល​សាធារណៈ​ចំនួន​ ៦៣០២​នាក់​។​ នេះ​បើ​តាម​រដ្ឋមន្ត្រី ក្រសួង​កិច្ចការ​នារី​និង​អតីត​យុទ្ធ​ជន​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ ទី​៦​ ខែមីនា​នេះ​។​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ថ្លែង​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​មន្ទីរ​រដ្ឋសភា​ថា​ ស្ត្រី​មាន​ចំនួន​ ២២​ភាគរយ​នៃ​រាជការ​ដែល​មានមុខ​ដំណែង​សរុប​ចំនួន​២៨​ ០៤៥​នាក់​។

phavy
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី

​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​ ៨​ មីនា​ នៅ​មន្ទីរ​រដ្ឋសភា​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ មុន​ទិវា​ជា​ផ្លូវការ​ត្រូវ​ចាប់ផ្តើម​។​ ​ក្នុង​ពិធី​នេះ​ដែរ​ លោកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ បាន​លើក​ឡើង​ថា​ស្ត្រី​ស្ទើរតែ​ពាក់កណ្តា ល​កំពុង​តែ​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​។​ ក្នុង​នោះ​ស្ត្រី​ក្នុង​វិស័យ​ឧ​ស្សហកម្ម​មាន​ចំនួន​ ៤៧,៤​ភាគរយ​។​ ហើយ​មាន​ស្ត្រី​ចំនួន​៤៥,៣​ភាគរយ​កំពុងធ្វើការ​ក្នុង​វិស័យ​កសិកម្ម​។​

​តាម​លោកស្រី​អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ស្ត្រី​ដែល​កំពុង​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់​ដូច​ជា​បរិញ្ញាប័ត្រ​រង​និង​បរិញ្ញាប័ត្រ​ចំនួន​ជិត​ ៥០​ភាគរយ​និង​ស្ត្រី​ដែល​មាន​សញ្ញាប័ត្រ​បណ្ឌិត​ចំនួន​ជាង​ ៥​ភាគរយ​ខណៈ​ដែល​ស្ត្រី​មាន​សញ្ញា​ប​ប័ត្រ​អនុ​បណ្ឌិត​ចំនួន​ជិត​២២​ភាគរយ​។

​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​ពង្រឹង​និង​លើកកំពស់​សមភាព​យេ​ន​ឌ័​រ​ ការ​ចូលរួម​ស្ត្រី​និង​កុមារ​នៅ​ក្នុង​សង្គម​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​៕

Share

ព័ត៌មានទាក់ទង

Image