ភ្នំពេញ ៖ នៅថ្ងៃចន្ទទី ០៦ មីនានេះ សម្ដេចបានវាយប្រហារធ្ងន់ៗនិងខ្លាំងៗ លើអតីតសមភាគីរបស់ខ្លួន ដែលធ្លាប់ជាប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី ដោយបានអះអាងថា សម រង្ស៊ី ១០០ នាក់ហើយថែមទាំងលោក សម សារី ទៀតក៏សម្តេចមិនខ្លាចដែរ ។
អ្វីដែលធ្វើឱ្យ សម្ដេច ហ៊ុន សែន ផ្ទុះកំហឹង គឺដោយសារលោក សម រង្ស៊ី និយាយថា ពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុគឺ រដ្ឋត្រូវចេញមុខសងជំនួស។ ចំណែក លោក កឹម សុខា ឡើងជាមេបក្ស គឺសម្ដេចជាមេគំនិត។ នេះបើតាមការថ្លែងរបស់សម្ដេច ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ។
សម្ដេចបានបង្ហាញកំហឹងដូចនេះ ៖
មានរឿងច្រើនតែ ដែលប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃនេះ ផ្ទះកំហឹង ។សម្ដេចវាយប្រហារ ថ្នាក់បក្សសង្រ្គោះជាតិមួយចំនួន ដូចជា ថាលោក ម៉ៅ មុន្នីវណ្ណ ជាអ្នកប្រាប់រឿងរ៉ាវជាច្រើមកសម្ដេច។ សម្ដេចក៏ខឹងផងដែរ ចំពោះគោលនយោបាយ គណបក្សសង្រ្គោះជាតិ ថា«ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។
សម្ដេច ហ៊ុន សែន បកស្រាយដូច ៖
តាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី គឺសម្ដេច ចង់បានអ្វីមួយយ៉ាងពិតប្រាកដពីគណបក្សសង្រ្គោះជាតិ ទាក់ទិននឹងការដែលលោក សម រង្ស៊ី បរិហារកេរ្តិ៍ គ្រួសាររបស់សម្ដេច ជាប់ទាក់ទិននឹងថ្នាក់ដឹកនាំវៀតណាម។
តែអ្នកវិភាគ ចោទជាសំណួរថា លោក សម រង្ស៊ី បានលាលែងពីប្រធានគណបក្សទៅហើយ ដូចម្ដេចបានជា សម្ដេច ហ៊ុន សែន នៅខឹងអតីតមេដឹកនាំបក្សប្រឆាំងរូបនេះទៀត ៕