កូឡាឡាំពួរ៖មនុស្ស ៧នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីពាក់ព័ន្ធនឹងសកម្មភាពអំពើភេរវកម្មដែលការចាប់ខ្លួនជនសង្ស័យទាំងនេះធ្វើឡើងស្របពេលដែលប្រទេសឥស្លាមមួយនេះកំពុងតានតឹងផ្នែកការទូតជាមួយនឹងកូរ៉េខាងជើងករណីឃាតកម្មលើលោក គីម ជុងណាំ បងប្រុសមេដឹកនាំ គីម ជុងអ៊ុន។
សេចក្ដីថ្លែងការរបស់អគ្គស្នងការនគរបាលប៉ូលីសម៉ាឡេស៊ី បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យក្នុងអំពើភេរវកម្មនេះកើតឡើងតាំងពីចុងខែកុម្ភៈ ដែលនាំឲ្យចំនួននៃការចាប់ខ្លួនកើតឡើងដល់ ៧នាក់។
របាយការណ៍របស់នគរបាលម៉ាឡេស៊ី បានបញ្ជាក់ទៀតថា ជនសង្ស័យទាំងនោះគឺជាជនបរទេសដែលមកពីប្រទេសផ្សេងៗគ្នា ហើយពួកគេភាគច្រើនចាប់ខ្លួនបាន នៅព្រលានយន្ដហោះក្រុងកូឡាឡាំពួរដោយកាន់លិខិតឆ្លងដែនផ្សេងៗគ្នា។
ប្រទេសម៉ាឡេស៊ី គឺជារដ្ឋឥស្លាមមួយនៅអាស៊ីអាគ្នេយ៍ដែលរយៈពេលចុងក្រោយនេះប្រទេសនេះ មានការប្រឈមចំពោះអំពើភារវកម្មផ្សេងៗទាំងក្នុងតំបន់និងអន្ដរជាតិ។ កាលពីថ្ងៃទី១៣ កុម្ភៈស្ដ្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនដែលពួកគេជាប់ពាក់ព័ន្ធនឹងការដាក់ថ្នាំបំពុលសម្លាប់លោក គីម ជុងណាំ បងប្រុសលោក គីម ជុងអ៊ុន មេកដឹនាំកូរ៉េខាងជើងសព្វថ្ងៃ។ ប៉ុន្ដែអំពើភេរវកម្មនេះត្រូវបានអន្ដរជាតិថ្កោលទោសយ៉ាងខ្លាំងដោយចាត់ទុកថា វាជាស្នាដៃរបស់រដ្ឋាភិបាលកូរ៉េខាងជើង៕ ប្រភព CNA