ភ្នំពេញ៖នៅថ្ងៃចន្ទ ទី០៦ មីនា នេះស្ថាប័នរបស់រដ្ឋាភិបាលមួយចំនួនបាន ធ្វើពិធីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ៨ មីនា ដែលមានប្រធានបទដូចៗគ្នា គឺ “ស្ដ្រីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព”។
ក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងការពារជាតិ បានប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ ដោយថ្នាក់ ដឹក នាំរបស់ក្រសួងនីមួយៗ ធ្វើពីធីសំណេះសំណាលជាមួយបុគ្គលិករបស់ខ្លួនដែលជាស្ដ្រី ហើយលើកទឹក ចិត្ដឲ្យស្ដ្រីទាំងនោះខិតខំធ្វើការងារដើម្បីអនាគតរបស់ខ្លួន របស់ស្ថាប័ន និងគ្រួសារ។
ចំណែកនៅថ្ងៃទី០៨ មីនា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងក្រសួងកិច្ចការនារី នឹងរៀបចំព្រឹត្ដិការ ណ៍នេះដោយមានប្រធានបទដូចគ្នាដែរគឺ “ស្ដ្រីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព”។ គេរំពឹងថា សម្ដេចនាយករដ្ឋមន្ដ្រី នឹងថ្លែងសារ នយោបាយជាច្រើនជុំវិញទិវាសិទ្ធិនារីនិងបញ្ហារបស់ស្ដ្រីនៅកម្ពុជានិងពិភពលោក។ នេះជាទិវាសិទ្ធិនារីអន្ដរជាតិ ០៨ មីនា ខួបលើកទី១០៦។
តាមរបាយការណ៍របស់អង្គការដែលធ្វើការពាក់ព័ន្ធលើស្ដ្រី បានរកឃើញថា អំពើហិង្សាលើស្ដ្រីនិងកុមារី រយៈពេលមួយឆ្នាំមកនេះ មានចំនួនថយចុះ ប៉ុន្ដែរូបភាពនៃហិង្សាកាន់តែសាហាវជាងមុន។ អ្វីដែលនាំឲ្យមានអំពើហិង្សាលើស្ដ្រី ត្រូវបានអង្គការទាំងនោះកត់សំគាល់ឃើញថា ភាគច្រើនតែងតែកើតចេញពីការប្រើប្រាស់គ្រឿងញៀន ការបង្ហាញរូបភាពនៃបណ្ដាញសង្គមដែលមានលក្ខណៈអាសអា ភាសនិងទម្រង់ហិង្សាធ្ងន់ធ្ងរ៕