en     km
en     km

សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទប់ស្កាត់​វប្បធម៌​បរទេស​ដែល​ប៉ះពាល់​ដល់​កម្ពុជា​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បរិស្ថាន​ចរន្ត​សាកល​ ភាវូបនីយកម្ម​ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​យុវវ័យ​កម្ពុជា​។​ ការ​អំពាវនាវ​នេះ​ធ្វើ​ ទ្បើ​ង​ខណៈ​ដែល​សម្តេច​ ហ៊ុន​ សែន​ ចូលរួម​អបអរសាទរ​ ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា​ លើក​ទី​១៩​ នៅ​សាល​មហោស្រព​ចតុមុខ​ ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៧​។​

នៅរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ សម្តេចហ៊ុន សែនអញ្ជើញក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី១៩ ដែលបានរៀបចំនៅ សាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។

​កម្លាំង​យុវជន​គឺជា​កម្លាំង​សកម្ម​របស់​សង្គម​ជាតិ​ ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ និង​គិតគូរ​អោយ​បាន​ត្រឹមត្រូវ​តាម​រយៈ​ការ​ផ្ទេរមរតក​អោយទៅ​អ្នក​បន្តវេន​ រួម​ទាំង​អ្នក​ជំនាន់​មុន​ និង​អ្នក​ជំនាន់​ក្រោយ​។​ ត្រូវ​ធ្វើការ​អោយ​បាន​ស៊ីសង្វាក់​គ្នា​ ទាំង​ការ​ផ្ទេរ​ និង​ការ​ទទួល​សំដៅ​រួម​គ្នា​ថែរក្សា​ការពារ​អត្តសញ្ញាណ​វប្បធម៌​ជាតិ​អោយ​បាន​គង់វង្ស​។​ នេះ​បើ​តាម​គេហទំព័រ​របស់​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​បង្ហោះ​ជា​សាធារណៈ​ក្រោយ​ពី​បញ្ចប់​ពិធី​អបអរសាទរ​ ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា​ លើក​ទី​១៩​ នៅ​សាល​មហោស្រព​ចតុមុខ​ ។​

​ដោយសារ​តែ​យុវជន​គឺជា​កម្លាំង​សកម្ម​យ៉ាង​ខ្លាំង​របស់​សង្គម​ជាតិ​នេះ​ហើយ​ បញ្ហា​វប្បធម៌​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ចាំបាច់​ដោះស្រាយ​។​ សម្តេច​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​តាម​រយៈ​គេហទំព័រ​របស់​ សម្តេច​ថា​ បរិស្ថាន​វប្បធម៌​ក្នុង​ចរន្ត​សាកល​ភាវូបនីយកម្ម​ក្នុង​សម័យ​បច្ចុប្បន្ន​ដែល​កំពុង​ហូរ​ចូល​យ៉ាង​គំហុក​ពី​គ្រប់​ទិស​ទី​ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​យុវវ័យ​កម្ពុជា​ ដូច​ច្នេះ​ក្រសួង​វប្បធម៌​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​តាមដាន​និង​មាន​វិធានការ​ទប់ស្កាត់​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

សម្តេច​ ហ៊ុន​ សែន​ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ក្នុង​ការ​ចូលរួម​ថែរក្សា​វប្បធម៌​ជាតិខ្មែរ​ដូច​ជា​៖​ រៀង​រាល់​មហោស្រព​សិល្បៈ​នីមួយៗ​ត្រូវ​ចេះ​ចម្រាញ់​យក​ទាំង​ខ្លឹមសារ​ និង​រូបភាព​ដ៏​សំបូរ​បែប​មក​បង្ហាញ​អោយ​មាន​ភាព​ទាក់ទាញ​និង​សម្រប​តាម​បរិការណ៍​សង្គម​ ដោយ​ឈរ​លើ​មូលដ្ឋាន​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍​ ពោល​គឺ​រក្សា​ចាស់​ បង្កើត​ថ្មី​ ប៉ុន្តែ​ថ្មី​ត្រូវ​មាន​ជា​អត្តសញ្ញាណ​។​ ត្រូវ​យក​ចត្ត​ទុកដាក់​ស្រាវជ្រាវ​អោយ​បាន​ទូលំទូលាយ​ ស៊ីជម្រៅ​ អំពី​វប្បធម៌​នានា​នៅ​កម្ពុជា​ ជា​ពិសេស​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ប្រមូល​ចងក្រង​ទុកជា​សម្បត្តិ​វប្បធម៌​មួយ​របស់​កម្ពុជា​ អោយ​សក្តិ​សមជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​ ជា​សួនច្បារ​ចម្រុះ​ពណ៌​ជាដើម​។​

នៅរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ សម្តេចហ៊ុន សែនអញ្ជើញក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី១៩ ដែលបានរៀបចំនៅ សាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។ឆ្លើយ​តប​នឹង​លើក​ទ្បើ​ង​នេះ​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោក​ ស្រី​ ភឿ​ង​ ស​កុ​ណា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​នៅ​ថ្ងៃអាទិត្យ​ ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៧​នេះ​ថា​ ការ​ហូរ​ចូល​វប្បធម៌​បរទេស​នេះ​ភាគច្រើន​ប៉ះ​ទៅ​លើ​យុវជន​។​ លោកស្រី​ ភឿ​ង​ ស​កុ​ណា​ បន្ត​ថា​ ផល​ប៉ះពាល់​ទៅ​លើ​យុវជន​ដោយសារ​តែ​យុវជន​ឆាប់​ទទួលយក​ភាព​អវិជ្ជមាន​នៃ​ការ​ហូរ​ចូល​វប្បធម៌​ទាំង​អស់នោះ​ ជា​ឧទាហរណ៍​ដូច​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ ១៤​ កុម្ភៈ​ ថ្ងៃ​បុណ្យ​ណូអែល​ ជាដើម​ដែល​ជា​វប្បធម៌​បរទេស​មិនមែន​វប្បធម៌​ខ្មែរ​នោះ​ទេ​។​ លោក​ ស្រី​ ភឿ​ង​ ស​កុ​ណា​បន្ថែម​ថា​ ការ​ហូរ​ចូល​វប្បធម៌​បរទេស​ដែល​ធ្វើ​ឱ្យ​យុវជន​ឆាប់​ទទួលយក​បាន​គឺ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

ការណ៍​នេះ​ក្រសួង​សា​ម៉ី​ក៏​នឹង​ចាត់វិធានការ​ទប់ស្កាត់​វប្បធម៌​បរទេស​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ​ផង​ដែរ​ គឺ​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​វប្បធម៌​ខ្មែរ​ទៅ​ប្រជាពលរដ្ឋ​ ជា​ពិសេស​គឺ​យុវជន​។​ «​ការ​ហូរ​ចូល​លឿន​បំផុត​ដែល​មក​ប៉ះ​លើ​យុវជន​យើង​គឺ​តាម​រយៈ​ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា​ គឺ​បច្ចេកវិទ្យា​តាម​ខ្ញុំ​ពិនិត្យ​មើល​ខ្លួនឯង​ផ្ទាល់​ហូរ​ចូល​តាម​យូ​ធូប​ ភាពយន្ត​ អាយ​ហ្វូ​ន​ តាម​អ៊ិ​ន​ធឺ​ណេ​ត​អី​។​ យើង​នឹង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ធ្វើ​ម៉េច​ផ្សព្វផ្សាយ​ជា​ខ្លឹមសារ​ ជា​រូបភាព​ក្តី​គឺ​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​វិញ​ដែរ​»​។​

សូម​ជម្រាប​ថា​ ភ្ជាប់​នឹង​ការ​អំពាវ​របស់​សម្តេច​ ហ៊ុន​ សែន​ នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​ ៣​ មីនា​ លើក​ទី​១៩​ កន្លង​មកនេះ​ដែរ​ សម្តេច​ហ៊ុន​ សែន​ បាន​សម្រេច​ផ្តល់​ប្រាក់​១២​ លាន​ដុល្លារ​ឱ្យ​សាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​ទំនើប​មួយ​លើ​ផ្ទៃដី​ ៤​ហិ​កតា​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image