en     km
en     km

បក្សនយោបាយ​ចំនួន​ ៧​ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ដំបូង​

Share

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ ទី​០៣​ មីនា​ ម្សិលមិញ​ គ​.​ជ​.​ប​ ចាប់ផ្តើម​ឱ្យ​គណបក្ស​នយោបាយ​ចុះបញ្ជី​បេក្ខជន​ដែល​ត្រៀម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​ ៧​ បាន​ទៅ​ចុះបញ្ជី​បេក្ខជន​របស់​ខ្លួន​តាម​ឃុំ​ សង្កាត់​នីមួយៗ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ចុះ​ថ្ងៃ​ទី​០៣​ មីនា​ ម្សិលមិញ​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប។
​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ម៉ោង​ ៣​ រសៀល​ម្សិលមិញ​ មាន​គណបក្ស​នយោបាយ​ចំនួន​ ៧​ បាន​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​។​

​តាម​របាយការណ៍​ដែល​ គ​.​ជ​.​ប​ ទទួល​បាន​ពី​គណៈកម្មការ​រាជធានី​ ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ បានឱ្យ​ដឹង​ថា​ គណបក្ស​នយោបាយ​ដែល​បាន​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ចំនួន​ ៧​ គណបក្ស​កាលពី​ម្សិលមិញ​រួម​មាន​៖

​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​រួបរួម​ជាតិ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។​

តាម​ គ​.​ជ​.​ប​ ឱ្យ​ដឹង​ថា​បេក្ខជន​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​មាន​ចំនួន​សរុប​ ១១,៥៧២​នាក់​។​
​សូម​ជំរាប​ថា​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ ដែល​មាន​ឃុំ​-​សង្កាត់​នៅ​ទូ​ទាំង​ប្រទេស​ ១៦៤៦៕

Share

ព័ត៌មានទាក់ទង

Image