ក្រុងបាងកក៖ អតីតទីប្រឹក្សាពេទ្យព្រះបរមរាជវាំងថៃ ត្រូវបានដាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ៦ខែពីបទប្រមាថចេស្តាព្រះមហាក្សត្រ និងការចោទប្រកាន់ផ្សេងទៀត កាលពីថ្ងៃសុក្រម្សិលមិញ គឺមួយថ្ងៃបន្ទាប់ពីជំនួយការម្តងទៀតរបស់ស្ដេចថ្មីនេះ ក៏ត្រូវបានចោទប្រកាន់នៅក្នុងករណីដាច់ដោយឡែកមួយ។
ព្រះបាទ Vajiralongkorn បានធ្វើឱ្យការផ្លាស់ប្តូរជាច្រើននៅក្នុងព្រះបរមរាជវាំង ចាប់តាំងពីបានឡើងសោយរាជ្យនៅខែធ្នូ បន្ទាប់ពីការស្លាប់របស់បិតាទ្រង់ ជាមួយនឹងការទណ្ឌកម្មលើកជនមួយចំនួនណាដែលរមឹលព្រះគុណរបស់ព្រះមហាក្សត្រ។
ច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រថៃ ជាច្បាប់តឹងរឹងបំផុតរបស់ប្រទេសមួយនេះ ដែលបានបង្កើតឱ្យមានបទឧក្រិដ្ឋ នៅពេលបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រី អ្នកស្នងតំណែង ឬអ្នកមានរាជានុសិទ្ធិផ្សេងទៀត។ បទល្មើសនីមួយៗ មានការដាក់ទោសទណ្ឌឱ្យជាប់គុករហូតដល់ ១៥ ឆ្នាំ។
ហើយច្បាប់មួយនេះ មានការបន្ថែមថេរវេលាបន្ថែមទៀត ចាប់តាំងពីការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ Bhumibol Adulyadej នៅខែតុលា៕