en     km
en     km

រដ្ឋាភិបាល​ថ្មី​ ហ្គាំ​ប៊ៀ​ ដោះ​លែង​អ្នកទោស​ ២៧០​នាក់​ ដោយសារ​តែ​គុក​ចង្អៀត​

Share

​ហ្គាំ​ប៊ៀ​៖​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្គាំ​ប៊ៀ​ ដែល​ទើប​ចូល​កាន់​តំណែង​បាន​សម្រេច​ដោះ​លែង​អ្នកទោស​ ២៧០​នាក់​ ដោយសារ​តែ​ពន្ធនាគារ​ណែន​ណាប់​ពេញ​ដោយ​អ្នកទោស​។​

រូបអ្នកទោសនៅហ្គាំប៊ៀ។
រូបអ្នកទោសនៅហ្គាំប៊ៀ។
​តាម​ប្រភព​ព័ត៌មាន​របស់​ប្រទេស​ហ្គាំ​ប៊ៀ​ News​ 24​ អ្នកទោស​ភាគច្រើន​ត្រូវ​បាន​ដោះ​លែង​នោះ​ គឺ​ពួក​គេ​បាន​កែខ្លួន​ឡើង​វិញ​ ហើយ​ការ​ដោះ​លែង​នោះ​ ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​ អា​ដា​ម៉ា​បា​រ៉ូ​ ពិនិត្យ​ប្រព័ន្ធ​ពន្ធនាគារ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​ប្រ​ធានា​ធិ​តី​ យ៉ា​យ៉ា​ ចា​ម៉េ​ស​។​

​ប្រព័ន្ធ​ពន្ធនាគារ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ចា​ម៉េ​ស​ មាន​ភាព​ចង្អៀត​ ខ្វះ​អនាម័យ​ ដែល​ក្រុម​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ ជា​ពន្ធនាគារ​មិន​មាន​ស្តង់ដា​ត្រឹមត្រូវ​។​

ការ​ដោះ​លែង​អ្នកទោស​ចំនួន​ដ៏​ធំ​នេះ​ ក៏​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ រក​ឃើញ​ថា​ អ្នកទោស​មួយ​ចំនួន​មិន​បាន​ឆ្លងកាត់​ការ​ជំនុំ​ជំ​រះ​ក្តី​ត្រឹមត្រូវ​នោះ​ទេ​ ហើយ​ការ​ដោះ​លែង​នេះ​ ក៏​ធ្វើ​ឡើង​តាម​ក្រិ​ត្យ​របស់​លោក​ប្រធានាធិបតី​ អា​ដា​ម៉ា​ បា​រ៉ូ​ ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image