en     km
en     km

មេ​ដឹក​នាំ​បក្ស​​ប្រឆាំង​ ​មិន​ជំទាស់​គម្រោង​ការ​កែ​រដ្ឋ​​ធម្ម​​នុញ្ញ​មាត្រា​២​

Share

លោក ​សម​ ​រ​ង្ស៊ី​ ​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ជំហរ​របស់​លោក​ ​មិន​ប្រឆាំង​នឹង​បំណង​​​កែ​រដ្ឋ​ធម្មនុញ្ញ​មាត្រា​២​ទេ  ​បើ​​កែ​ មាត្រា​នោះ​ទៅ​ នាំ​ឲ្យ​កម្ពុជា​បាន​ចំណេញ​។​ ​ប៉ុន្តែ​ អ្នក​​វិភាគ​យល់​ថា​ ការ​កែ​រដ្ឋធម្មនុញ្ញ​នេះ​នឹង​មិន​នាំ​ឲ្យ​កម្ពុជា​បាន​ផល​ចំណេញនោះ​ឡើយ​។​

Sam-Rainsy-(2)
លោក​ សម​ ​រង្ស៊ី​ ​ ជួបជាមួួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលកន្លងទៅ

លោក​ សម​ ​រង្ស៊ី​ ​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មា​ន​នៅ​រសៀល​ថ្ងៃ​អាទិត្យ​​ ទី១៦​ ​ខែ​សីហា​ ​ឆ្នាំ​២០១៥​ នៅ​ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​ភ្នំពេញ​ ​ក្រោយ​ពេល​លោក​​ត្រឡប់​ពី​ប្រទេស​បារាំង​ ​មកដល់​កម្ពុជា​វិញ​​ថា​ នៅ​ពេល​លោក​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ​សែន​ ​ជា​លក្ខណៈ​គ្រួសារ​ ​លោក​​នាយករដ្ឋ​មន្ត្រី​ បាន​និយាយ​ជាមួយ​លោ​ក​ ​អំពី​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២​ ​ថា​បញ្ចូល​​ផែន​ទី​ដែល​បារាំង​ផលិត​ឆ្នាំ​១៩១៤​ ​នឹង​អំណោយ​ផល​ដល់​ប្រទេស​កម្ពុជា​ ​ជាង​ផែន​ទី​ដទៃ​​ទៀត​។​

សំឡេង៖

ទាក់​​ទង​នឹង​បញ្ហា​នេះ​ ​អ្នក​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក ​កែម​​ ​ឡី​ ​យល់ថា​ ​បើ​សិន​ជា​​ការ​យល់​ព្រម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២​ ​នោះ​ ​ដើម្បី​តែ​សម្រប​សម្រួល​នយោបាយ​​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​ នោះ​វា​នឹង​មិន​មែន​ជា​ការ​​ប្រសើរ​​សម្រាប់​ផល​ប្រយោជន៍​ជាតិ​ឡើយ​។​

សំឡេង៖

ចំណែក​ឯ ​លោក​សាស្ត្រា​ចារ្យ​ ​សូ​ ​ចន្ថា​ ​អ្នកវិទ្យាសាស្ត្រ​នយោបាយ​ឯ​នោះ​វិញ​ ​មាន​ប្រសាសន៍​ថា​ អ្នក​នយោបាយ​គួរ​តែ​រ​ក​ការ​ឯកភាព​គ្នា​ផ្ទៃ​ក្នុង​ជាមុន​សិន​ ​មុន​នឹង​កែ​រដ្ឋ​ធម្ម​នុញ្ញ​ ​ដូចជា​ធ្វើ​ការ​ស្ទង់ម​តិ​ជាដើម​។​ ​លោក​សាស្ត្រាចារ្យ​យល់​ថា​ ​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​នេះ​ គ្រាន់​តែ​ជា​ហេតុ​ផល​នយោបាយ​​ប៉ុណ្ណោះ​ ​គឺ​មិន​មែន​ដើម្បី​ឯក​ភាព​ជាតិ​ទាំង​ស្រុង​ឡើយ​។​

សំឡេង៖

បើ​តាម​ប្រសាសន៍​លោក​ សម​ ​រង្ស៊ី​ខាង​លើ​ឃើញ​ថា​ ​គម្រោង​ការ​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​មាត្រា​​២​នេះ​ បាន​លើក​មក​ពិភាក្សា​រវាង​មេ​ដឹក​នាំ​គណបក្ស​​នយោបាយ​ធំ​ៗ​ទាំង​ពីរ​រួច​ហើយ​ ​គឺរវាង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ ​សែន​ ​និង​លោក​សម​ រ​ង្ស៊ី​ ចំណែក​ឯ​អនុសាសន៍​របស់​លោក​ សុខ​ ​ទូច​​ ទើប​តែ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ជំនួប​រវាង​មេដឹក​នាំ​ទាំងពីរ​នោះ​ប៉ុណ្ណោះ​។​ ​ជាមួយ​គ្នា​ដែរ​ ការ​ចាប់​ខ្លួន​អ្នកនយោបាយ​គណបក្ស​​សង្គ្រោះ​ជាតិ​ឡើង​វិញ​ ​ដែល​អ្នក​ទាំងនោះជាប់​ពាក់​ព័ន្ធ​នឹង​​អំពើហិ​ង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​រួម​ទាំង​ការ​ចាប់​ខ្លួន​​សមាជិក​ព្រឹទ្ធ​ស​ភា​គណបក្ស​​សម​ ​រង្ស៊ី​ ​គឺ​លោក​ហុង​ ​សុ​ខ​ហួរ​ ​ក៏​ធ្វើ​ឡើង​ក្រោយ​ការ​ពិភាក្សា​​អំពី​ការ​កែ​ធម្មនុញ្ញ​នោះ​ដែរ​ ដែល​កត្តា​នេះ​អ្នក​វិភាគ​យល់​ថា​ ​ជា​ការ​គាប​សង្កត់​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ​យល់​ព្រម​ចូលរួម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២​៕​

Share

Image
Image
Image