UN៖ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប ទទូចឲ្យប្រធានាធិបតីនៃប្រទេស Macedonia បញ្ឈប់ការ ធ្វើទុក្ខបុកម្នេញទៅលើមេដឹកនាំគណបក្សប្រឆាំង ហើយត្រូវបង្កើតឲ្យបាននូវរដ្ឋាភិបាល ចម្រុះ។
លោកស្រី Federica Mogherini បានទទូចដូចនេះនៅពេលដែលលោកស្រីបានជួបជាមួយមេដឹកនាំមួយចំនួននៃប្រទេស Macedonia ។ ក្នុងជំនួបនោះប្រធានគោលនយោបាយការបរទេស អឺរ៉ុប រូបនេះបាននិយាយថា សង្គ្រាមពាក្យសម្ដីផ្ទុះឡើងនៅក្នុងប្រទេស Macedonia ជាពិសេសការគំរាមកំហែងទៅលើគណបក្សប្រឆាំងនឹងធ្វើឲ្យស្ថានការណ៍នយោបាយនៃប្រទេសនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រទេស Macedonia បានធ្លាក់ចូលក្នុងស្ថានភាពគ្រាមានអាសន្នខាងនយោបាយ នៅពេលដែលប្រធានាធិបតី Gjorge Ivanov បានបដិសេធមិនឲ្យមេដឹកនាំគណបក្សប្រឆាំងមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសភានៅខែធ្នូ ចុងឆ្នាំ២០១៧នេះ។ លោកស្រី Federica Mogherini និយាយថា ការបោះឆ្នោតដែលអាចទទូលយកបានលុះត្រាតែដៃគូប្រកួតប្រជែងដែលមានកម្លាំងប្រហាក់ប្រហែលគ្នាមានឱកាសដើម្បីធ្វើការទាក់ទាញសន្លឹកឆ្នោតពីប្រជាជនដោយផ្ទាល់។ ប្រទេស Macedonia ជារដ្ឋតូចមួយនៅទ្វីបអឺរ៉ុប ដែលមានប្រជាជន ២លាន ១សែននាក់៕ ប្រភព AFP