en     km
en     km

លោក​ អូ​បា​ម៉ា​ វិល​ចូល​នយោបាយ​វិញ​ ជាទី​ប្រឹក្សា​គណបក្ស​ប្រជាធិបតេយ្យ​

Share

​វ៉ា​ស៊ិ​ន​តោន​៖​លោក​ អូ​បា​ម៉ា​ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​បាន​ចាក​ចេញពី​សេត​វិមាន​កាលពី​ថ្ងៃ​ទី​២០​ មក​រា​ នៅ​ថ្ងៃនេះ​លោក​បាន​សម្រេច​ប្រឡូក​នយោបាយ​វិញ​ឋានៈ​ជាទី​ប្រឹក្សា​របស់​គណ បក្ស​ប្រជាធិបតេយ្យ​ សំដៅ​ពង្រឹង​ការ​បោះ​ឆ្នោត​សមាជិក​សភា​ពាក់កណ្ដាល​អាណត្ដិ​នៅ​ឆ្នាំ​២០១៨​។​

bama-o

​យោង​តាម​អតីតរដ្ឋមន្ដ្រី​នៃ​ក្រសួងយុត្ដិធម៌​លោក​ Eric​ Holder​ លោក​ អូ​បា​ម៉ា​ បាន​សម្រេច​ថា​ លោក​នឹង​វិល​ចូល​នយោបាយ​វិញ​ដើម្បី​ជួយ​ពង្រឹង​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​ត្រៀម​ចូលរួម​ការ​បោះ​ឆ្នោត​សភា​មុន​អាណត្ដិ​នៅ​ឆ្នាំ​២០១៨​ ដែល​គណបក្ស​នេះ​បាន​ខកខាន​ការ​កាន់​អំណាច​ដោយសារ​តែ​ចាញ់​ការ​បោះ​ឆ្នោត​គណបក្ស​ធារ​ណ​រដ្ឋ​។​

​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​បេក្ខជន​ប្រ​ធានា​ធិ​ប​តេ​យ្យ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បាន​ចាញ់ឆ្នោត​លោក​ ដូ​ណា​ល់​ត្រាំ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​០៨​ ធ្នូ​ ឆ្នាំ​២០១៦​។​ លោក​ Eric​ Holder​ បាន​បញ្ជាក់​ថា​ លោក​ អូ​បា​ម៉ា​ សន្យា​ជាមួយ​លោក​ថា​ នឹង​វិល​ចូល​នយោបាយ​វិញ​ហើយ​លោក​ត្រូវ​ជួយ​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​បាន​ឈ្នះ​ឆ្នោត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២១​។​ លោក​ អូ​បា​ម៉ា​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​រយៈពេល​ពីរ​អាណត្ដិ​ ៨​ឆ្នាំ​លោក​បាន​ផ្ទេរតំណែង​ដោយ​សន្ដិវិធី​ទៅ​ឲ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ កាលពី​ថ្ងៃ​ទី​២០​ មក​រា​ ឆ្នាំ​២០១៧៕​ ប្រភព​ AFP

Share

ព័ត៌មានទាក់ទង

Image