ភ្នំពេញ៖ នៅព្រឹកមិញនេះ នៅស្ថានទូតសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីដល់យុវជនខ្មែរទាំង ៦រូបដែលមានស្នាដៃថតរូបល្អជាងគេ ដែលពានរងង្វាន់នេះគឺជា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នូវភាពជាដៃគូររបស់សហភាពអឺរ៉ុប និងអាស៊ាន ។
យុវជនដែលទទួលបានពានរង្វាន់នេះ ពួកគេ បានបង្ហាញពីភាពរីកចម្រើនរបស់យុវជនកម្ពុជាមានការអភិវឌ្ឍន៍ និងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការគិត និងការចូលរួមប្រឡូកនៅក្នុងសង្គម។
ជាក់ស្ដែងយុវជនខ្មែរទាំង ៦រូបដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងរូបថតដែលស្អាត និងឆ្នើមនៅកម្ពុជា សុទ្ធសឹងតែបង្ហាញ និងឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងបរិបទរបស់ប្រទេសកម្ពុជា ដែលរួមមានការរស់នៅការអប់រំ សុខភាព បរិស្ថាន និងការធ្វើដំណើររបស់ពលរដ្ឋខ្មែរនៅកម្ពុជាជាដើម។ ចង់ដឹងថា តើអត្ថន័យនៃរូបភាពរបស់ជ័យលាភីនិមួយៗ មានអត្ថន័យយ៉ាងណាខ្លះនោះ ហើយក្នុងចំណោមបេក្ខជនទាំង ៦រូបនោះ មួយរូបណាដែលទទួលបានជ័យលាភីលេខ១?
កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីពិស្ដារ៖