en     km
en     km

Human​ rights​ Watch​ ៖​ ប៉ូលិស​ហ្វី​លី​ពី​ន​ប្រើ​ភស្តុ​តាង​ក្លែងក្លាយ​សម្លាប់​មនុស្ស​ ករណី​គ្រឿងញៀន​

Share

ហ្វី​លី​ពិន​៖​ អង្គការសិទ្ធិមនុស្ស​របស់​អា​មេ​រិ​ក​ Human​ Rights​ Watch​ អះអាង​ថា​ខ្លួន​ បាន​រក​ឃើញ​ ភស្តុ​តាង​ក្លែង​ក្លាយជា​ច្រើន​ដែល​ប៉ូលិស​ ហ្វី​លី​ពិន​ បាន​ប្រើប្រាស់​ដើម្បី​សម្លាប់​មនុស្ស​ ករណី​គឿ​ង​ញៀន​ ដែល​អង្គការ​នេះ​ថា​ ជា​សង្គ្រាម​សម្លាប់​ក្រៅ​ប្រព័ន្ធ​និង​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។​

សកម្មភាពបាញ់សម្លាប់ជនសង្ស័យក្នុងបញ្ហាគ្រឿងញៀន ពីសំណាក់ ប៉ូលិសហ្វីលីពិន។
សកម្មភាពបាញ់សម្លាប់ជនសង្ស័យក្នុងបញ្ហាគ្រឿងញៀន ពីសំណាក់ ប៉ូលិសហ្វីលីពិន។
សកម្មភាពបាញ់សម្លាប់ជនសង្ស័យក្នុងបញ្ហាគ្រឿងញៀន ពីសំណាក់ ប៉ូលិសហ្វីលីពិន។[/caption]​តាម​របាយការណ៍​របស់​ Human​ Rights​ Watch​  មនុស្ស​ជាង​ ៧០០០​ នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​យុទ្ធនាការ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ដែល​បញ្ជា​ដោយ​ប្រធានាធិបតី​ រ៉ូ​ឌ្រិ​ង​ហ្គូ​ ឌូ​តើ​តេ​។​

Human​ Rights​ Watch​ និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ លោក​ ដូ​តើ​តេ​និង​ មន្ត្រីជាន់ខ្ពស់​របស់​លោក​ ត្រូវ​តែ​ ទទួលខុសត្រូវ​រឿង​នេះ​ ព្រោះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​

អង្គការ​អន្តរជាតិ​នេះ​ ក៏​បាន​ទាមទារ​ឱ្យ​អង្គការសហប្រជាជាតិ​ បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ ដើម្បី​ដាក់​ការ​គាបសង្កត់​ ឱ្យ​មេដឹកនាំ​ ហ្វី​លី​ពី​ន​ ទទួលខុសត្រូវ​រឿង​នេះ​។​ តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​  លោក​ ឌូ​តើ​តេ​ នឹង​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយ​តប​នៅ​ល្ងាច​ថ្ងៃនេះ​៕​ ប្រភព​:AFP

Share

ព័ត៌មានទាក់ទង

Image