en     km
en     km

កម្ពុជា​បង្កើត​ផ្សារ​លក់​គ្រឿង​សមុទ្រ​

Share

​កំពត​ ៖​ ប្រទេស​កម្ពុជា​នឹង​មាន​ផ្សារ​លក់​ផលិតផល​ជលផល​សមុទ្រ​ដំបូង​នៅ​ ខែឧសភា​ ឆ្នាំ​២០១៧​នេះ​។​ ផ្សារ​នេះ​មា​នទី​តាំងនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ ក្នុងភូមិ​កំពុងបាយ​ សង្កាត់​កំពង់បាយ​ ក្រុង​កំពត​។​

ក្តាមសមុទ្រ។រូបតំណាង
ក្តាមសមុទ្រ។រូបតំណាង
​ក្រសួងពាណិជ្ជកម្ម​ និង​អង្គការសហប្រជាជាតិ​ ដើម្បី​អភិវឌ្ឍន៍​ ឧស្សាហកម្ម​ ប្រចាំ​កម្ពុជា​(UNIDO)​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ពុធ​ ទី​១​មិ​នា​ ក្នុង​ការ​បង្កើត​ផ្សារ​នេះ​ដើម្បី​ពង្រីក​ការ​នាំ​ចេញ​កម្ពុជា​ ផ្នែក​ជលផល​សមុទ្រ​ និង​លើ​កម្ពស់​ជីវភាព​ពលរដ្ឋ​ដែល​អាស្រ័យ​នឹង​របរ​នេសាទ​សមុទ្រ​។​

លើស​ពីលើ​នេះ​ទៀត​ផ្សារ​ជលផល​សមុទ្រ​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​សេវាកម្ម​លក់ដុំ​ និង​រាយ​នូវ​ផលិតផល​ជលផល​សមុទ្រ​ក្នុង​ខេត្តកំពត​៕

Share

ព័ត៌មានទាក់ទង

Image