en     km
en     km

សម្តេច​ ហ៊ុន​ សែន​ អបអរសាទរ​លោក​ កឹ​ម​ សុខា​ ដែល​បាន​ឡើងជា​ប្រធាន​បក្ស​ CNRP

Share

​ភ្នំពេញ​ ៖​ បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​អង្គ​សមាជ​បោះ​ឆ្នោត​ឱ្យធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស​ លោក​ សម​ រ​ង្ស៊ី​ រួម​មក​នៅ​ថ្ងៃនេះ​ សម្តេច​ ហ៊ុន​ សែន​ ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្ញើ​លិខិត​ជូនពរ​និង​ អបអរសាទរ​លោក​ កឹ​ម​ សុខា​។​

សម្តេច ហ៊ុន សែន (ឆ្វេង) លោក កឹម សុខា (ស្តាំ)។រូបភាពWMC
សម្តេច ហ៊ុន សែន (ឆ្វេង) លោក កឹម សុខា (ស្តាំ)។រូបភាពWMC
​នៅ​ក្នុង​លិខិត​របស់​សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​យ៉ាង​ខ្លី​ដោយ​ប្រើ​ពាក្យ​ជូនពរ​លោក​ កឹ​ម​ សុខា​ ឱ្យ​មាន​សុខភាព​ល្អ​ និង​ទទួល​បាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​។​

​លោក​ កឹ​ម​ សុខា​ ធ្លាប់​កាន់​តំណែង​ជា​ប្រធាន​ក្រុម​សភា​សំឡេង​ភាគតិច​ ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​បាន​មិន​ដល់​មួយ​ខែ​នោះ​ទេ​ ក៏​តំណែង​នេះ​ ត្រូវ​បាន​រំលាយ​វិញ​តាម​ ការ​ស្នើ​សុំ​របស់​សម្ដេច​ដោយ​សុំ​ឱ្យ​សមាជិក​សភា​បក្ស​ប្រជាជន​ លុប​ចោល​មុខ​តំណែង​ នេះ​ដោយសារ​តែ​សម្ដេច​ខឹង​ អតីត​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ថា​ បោក​សម្ដេច​ ហើយ​ជា​ដៃគូ​ដែល​សម្ដេច​ថា​មិន​ស្មោះត្រង់​។​

នៅ​ព្រឹក​ថ្ងៃ​ទី​០២​ មិនា​នេះ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ បន្ទាប់​ពី​សមាជិក​ជា​ច្រើន​បោះ​ឆ្នោត​គាំទ្រ​នៅ​ក្នុង​សមាជ​វិសាមញ្ញ​ ខណៈ​មន្ត្រីជាន់ខ្ពស់​ ៣​រូប​ទៀត​រួម​មាន​ លោក​ ប៉ុ​ល​ ហំ​ម​ លោកស្រី​ មូរ​ សុខ​ហួរ​ និង​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ត្រូវ​បាន​សមាជ​បោះ​ឆ្នោត​គាំទ្រ​ឱ្យធ្វើ​ជា​អនុប្រធាន​គណបក្សប្រឆាំង​៕

Share

ព័ត៌មានទាក់ទង

Image