en     km
en     km

ស្រី​លង្កា​ ៖​ បក្ស​ប្រឆាំង​ស្នើ​ UN​ គាបសង្កត់​រដ្ឋាភិបាល​ឱ្យ​កាត់ទោស​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​

Share

​ភ្នំពេញ​ ៖​ គណបក្ស​ ខ្លា​តា​មិ​ឡ​ នៃ​ប្រទេស​ស្រី​លង្កា​ បាន​ស្នើ​ទៅ​អង្គការសហប្រជាជាតិ​ ដាក់​ការ​គាប​ សង្កត់​រដ្ឋាភិបាល​ ឱ្យ​ស៊ើបអង្កេត​និង​កាត់ទោស​ ជន​ទាំងឡាយ​ដែល​ប្រព្រឹត្តិ​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​អំឡុង​សង្គ្រាមស៊ីវិល​រយៈពេល​ ២៦​ឆ្នាំ​។​

ប្រជាជនស្រីលង្កា តវ៉ាកុំឱ្យមានការសម្លាប់ ពួកខ្លាតាមិឡ។
ប្រជាជនស្រីលង្កា តវ៉ាកុំឱ្យមានការសម្លាប់ ពួកខ្លាតាមិឡ។
ករណី​នេះ​ ឆ្នាំ​ ២០១៥​ រដ្ឋាភិបាល​ស្រី​លង្កា​បាន​យល់ព្រម​នឹង​សហគមន៍​អន្ដរជាតិ​ ជា​ពិសេស​ អង្គការសហប្រជាជាតិ​ថា​ នឹង​បើក​អោយ​មាន​សាលាជំនុំ​ជម្រះក្ដី​ ក្នុង​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​លើ​សហគមន៍​តា​មិ​ឡ​។​

អ្នកនាំពាក្យ​គណបក្ស​ខ្លា​តា​មិ​ឡ​ លោក​ Sumanthiran​ បាន​និយាយ​ថា​ គណបក្ស​របស់​លោក​បាន​ដាក់​សំណើ​នេះ​ ទៅ​អង្គការសហប្រជាជាតិ​រួច​ហើយ​។​

​អង្គការសហប្រជាជាតិ​បាន​ចោទ​ពួក​យោធា​អតីត​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ ម៉ា​ហិន​ដា​រ៉ា​យ៉ា​ ប៉ា​ស៊ិ​ក​ ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​មនុស្សជាតិ​លើ​សហគមន៍​ខ្លា​តា​មិ​ឡ​ ដែល​យ៉ាងតិច​មនុស្ស​ ៥០​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​និង​ចាប់ពង្រត់​អំឡុង​សង្គ្រាម​៕​ ប្រភព​:Reuters​

Share

ព័ត៌មានទាក់ទង

Image