ភ្នំពេញ៖អាជ្ញាធរព្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិនៃប្រទេសថៃបានប្រកាសគម្រោងប្រញាប់មួយទាក់ទងនឹងការពន្យា ការហោះហើរនិងការចុះចតរបស់យន្តហោះជាយថាហេតុណាមួយ ដោយសារការជួសជុលហេដ្ឋារចនាសម្ពន្ធ័ក្នុងអាកាសយានដ្ឋាន។
កាសែត The Nation បានសរសេរនៅថ្ងៃនេះថាព្រលានយន្តហោះសុវណ្ណភូមិត្រូវជួសជុលផ្លូវរត់ និងជួសជុលផ្លូវបើកបររបស់យន្តហោះ។ ការជួសជុលនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះសំរាប់រយៈពេលពីរខែ។ យ៉ាងហោចណាស់មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២០ នឹងរងផលប៉ះពាល់ពីការជួសជុលហេដ្ឋារចនាសម្ពន្ធ័ព្រលានយន្តហោះសុវណ្ណភូមិនេះ។ ហើយក្នុងមួយម៉ោងត្រូវកាត់បន្ថយការហោះហើរពី ៦៨ជើងមក៦០ ជើងវិញ។ អាជ្ញាធរព្រលានយន្តហោះព្រមានថា ក្រុមហ៊ុនយន្តហោះនី មួយៗត្រូវចាក់បំពេញប្រេងយន្តហោះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់សំរាប់ការពន្យាពេលហោះហើរជាយ ថាហេតុពី៦០ ទៅ៩០នាទីក្នុងពេលកំពុងរង់ចាំការចុះចត។ ទោះជាយ៉ាងណាក្រុមមន្ត្រីព្រលានយន្ត ហោះអះអាងថា ផ្លូវរត់សំរាប់ចុះចតនិងហោះឡើង សំរាប់យន្តហោះសល់ពីចំណែកដែលត្រូវជួសជុលមានប្រវែង ២៧៥០ម៉ែត្រ ដែលអាចអនុញ្ញាតឲ្យយន្តហោះធុនធំចុះចតបាន ដូចជាយន្តហោះយក្សប្រភេទអ៊ែប៊ើស អេ ៣៨០ ជាដើម៕