en     km
en     km

កាត់​បន្ថយ​ការ​ហោះហើរ​ ៨​ជើង​ក្នុង​មួយ​ម៉ោង​នៅ​ព្រ​លាន​យន្ត​ថៃ​

Share

ភ្នំពេញ​៖​អាជ្ញាធរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ សុវណ្ណ​ភូមិ​នៃ​ប្រទេស​ថៃ​បាន​ប្រកាស​គម្រោង​ប្រញាប់​មួយ​ទាក់ទង​នឹង​ការ​ពន្យា​ ការ​ហោះហើរ​និង​ការ​ចុះ​ចត​របស់​យន្តហោះ​ជាយថាហេតុ​ណាមួយ​ ដោយសារ​ការ​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ក្នុង​អាកាសយានដ្ឋាន​។

sovanna

កាសែត​ The​ Nation​ បាន​សរសេរ​នៅ​ថ្ងៃនេះ​ថា​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​ត្រូវ​ជួសជុល​ផ្លូវ​រត់​ និង​ជួសជុល​ផ្លូវ​បើកបរ​របស់​យន្តហោះ​។​ ការ​ជួសជុល​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​សំរាប់​រយៈពេល​ពីរ​ខែ​។​ យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១២០​ នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​នេះ​។​ ហើយ​ក្នុង​មួយ​ម៉ោង​ត្រូវ​កាត់​បន្ថយ​ការ​ហោះហើរ​ពី​ ៦៨​ជើង​មក​៦០​ ជើង​វិញ​។​ អាជ្ញាធរ​ព្រ​លាន​យន្តហោះ​ព្រមាន​ថា​ ក្រុមហ៊ុន​យន្តហោះ​នី មួយៗ​ត្រូវ​ចាក់​បំពេញ​ប្រេង​យន្តហោះ​របស់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​សំរាប់​ការ​ពន្យា​ពេល​ហោះហើរ​ជាយ ថាហេតុ​ពី​៦០​ ទៅ​៩០​នាទី​ក្នុង​ពេល​កំពុង​រង់ចាំ​ការ​ចុះ​ចត​។​ ទោះជា​យ៉ាងណា​ក្រុម​មន្ត្រី​ព្រ​លាន​យន្ត ហោះ​អះអាង​ថា​ ផ្លូវ​រត់​សំរាប់​ចុះ​ចត​និង​ហោះ​ឡើង​ សំរាប់​យន្តហោះ​សល់​ពី​ចំណែក​ដែល​ត្រូវ​ជួសជុល​មាន​ប្រវែង​ ២៧៥០​ម៉ែត្រ​ ដែល​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ធុន​ធំ​ចុះ​ចត​បាន​ ដូច​ជា​យន្តហោះ​យក្ស​ប្រភេទ​អ៊ែ​ប៊ើ​ស​ អេ​ ៣៨០​ ជាដើម​៕

Share

Image
Image
Image