ស៊ីរី ៖ នៅទីបំផុតប្រទេសរុស្ស៊ី និងចិន បានសម្រេចបោះឆ្នោតជំទាស់ មិនឱ្យមានការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី ដឹកនាំដោយប្រធានាធិបតី បាសា អាល់អាសាដ ។
តាមបណ្ដាញផ្សាយព័ត៌មានBBC នេះជាលើកទី៧ហើយ ដែលរុស្ស៊ី និងចិនបោះឆ្នោតជំទាស់សេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលដាក់ទណ្ឌកម្មប្រឆាំងរបបរបស់ប្រធានាធិបតី បាសា អាល់អាសាដ។
អ្វីដែលនាំអោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ រកវិធានការដាក់ទណ្ឌកម្មលើរបបដឹកនាំលោក អាសាដ ដោយសារតែកងទ័ពរបស់ជនផ្ដាច់ការរូបនេះ បានប្រើប្រាស់អាវុធគីមី វាយប្រហារទៅលើជនស៊ីវិល ។
រហូតចាត់តាំងពីផ្ទុះសង្គ្រាមឆ្នាំ ២០១១ មក ប្រជាជនស៊ីរី យ៉ាងតិចកន្លះលានអ្នកបានស្លាប់និងច្រើនលាននាក់ទៀតក្លាយជាជនភៀសសឹក ។ ភាគច្រើនពួកគេបានរត់ភៀសខ្លួនទៅនៅទ្វីបអឺរ៉ុប ៕ប្រភព:BBC