ម៉ាឡេស៊ី ៖ ស្ដ្រី ២នាក់ដែលត្រូវបានចោទប្រកាន់ករណីឃាតកម្ម លើ លោក គីម ជុងណាំ បងប្រុសមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រឈមមុខនឹងទោសប្រហារជីវិត ។
រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ម៉ាឡេស៊ី បាននិយាយយថា ស្ដ្រី ២រូបនេះ ម្នាក់ជនជាតិឥណ្ឌូនេស៊ី និងម្នាក់ទៀតជនជាតិវៀតណាម ត្រូវបាននគរបាលម៉ាឡេស៊ីចាប់ខ្លួនភ្លាមៗ នៅថ្ងៃទី ១៣ កុម្ភៈ គឺ ប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងណាំ បានស្លាប់ដោយសារតែដាក់ថ្នាំបំពុល។
ស្ដ្រីទាំង ២នាក់ខាងលើ ម្នាក់ឈ្មោះ Doan Thi Huong ជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ Siti Aisyah ជនជាតិឥណ្ឌូនេស៊ី ។
ក្រៅពីនេះ ជនសង្ស័យ ១០រូបទៀត ក្នុងនោះមានទាំងជនជាតិកូរ៉េខាងជើងផងដែរ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ដាក់ការចោទប្រកាន់ក្នុងសំណុំរឿងនេះ ។
តាមរបាយការណ៍ដំបូងៗ មានទីភ្នាក់ងារចារកម្មអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់ ចារកម្មកូរ៉េខាងជើង ជាអ្នកនៅពីក្រោយអំពើឃាតកម្មលើលោក គីម ជុងណាំ។ លោក គីម ជុងណាំ គឺជាបងប្រុសឱពុកតែមួយ និងម្ដាយដទៃជាមួយលោក គីម ជុងអ៊ុន៕CNA