en     km
en     km

តុលាការក្រុង​ភ្នំពេញ​ ជំនុំ​ជម្រះក្ដី​ «​ជួប​ សម្លាប់​»​ ករណី​បាញ់​សម្លាប់​បណ្ឌិត​ កែម​ ឡី​

Share

(​ភ្នំពេញ​)៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៧​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​កាត់ទោស​ លោក​ ជួប​ សម្លាប់​ ដែល​បាន​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។​

car-chubs
រថយន្ដដែលដឹកលោក ជួប សម្លាប់ ចូលសវនាការ

​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ FM102​ លោក​ ជួប​ សម្លាប់​ត្រូវ​បាន​ដឹក​មក​កាន់​តុលាការ​រាជធានី​ភ្នំពេញ​តាំងពី​ម៉ោង​ ៨​ព្រឹក​ ដោយ​ដឹក​តាម​រថយន្ដ​បិទ​កញ្ចក់​ខ្មៅ​ ។​ ក្នុង​សវនាការ​នេះ​ គេ​សង្កេត​ឃើញ​អ្នក​សង្កេតការណ៍​មក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​មន្ដ្រី​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការស ហប្រជាជាតិ​។

​លោក​ ជួប​ សម្លាប់​ ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​ ២០១៦​។​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ជំនុំ​ជម្រះក្ដី​សំនុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ឡី​ ដែល​មាន​ជនជាប់ចោទ​ ជួប​ សម្លាប់​ ជា​ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​៕

 

Share

ព័ត៌មានទាក់ទង

Image