en     km
en     km

កម្ពុជា​ទទួល​បាន​ចំណូល​៣៤០០​លាន​ដុល្លា​ពី​វិស័យ​ទេសចរណ៍​កាលពី​ឆ្នាំ​មុន​

Share

ភ្នំពេញ ៖ កាលពី​ឆ្នាំ​ ២០១៦​ ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ចំនួន​ ៣៤០០​ លាន​ដុល្លារ​ដែល​ចំណូល​នេះ​ជា​ផ្នែក​មួយ​នៃ​កំណើន​ទេសចរណ៍​អន្តរជាតិ​ជាង​៥​លាន​នាក់​។​ ​នេះ​បើ​តាម​លោក​ ថោ​ង​ ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថ្លែង​នៅ​ក្នុង​វេទិកា​ជាតិ​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​១​ កាលពី​រសៀល​ម្សិលមិញ​។​

angkorwat

​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ រំពឹង​ថា​ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នឹង​កើនឡើង​ ៥​លាន​ ៤​ សែន​នាក់​ ឆ្នាំ​ ២០១៧​ ហើយ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នឹង​កើនឡើង​ ៧​ លាន​នាក់​ នៅ​ឆ្នាំ​ ២០២០​។​

​បើ​តាម​របាយការណ៍​ប្រចាំ​របស់​ក្រសួង​ទេ​ចរណ៍​ បាន​បង្ហាញ​ថា​ ភ្ញៀវ​ទេសចរ​វៀតណាម​បាន​ឈានមុខ​គេ​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ កាលពី​ឆ្នាំ​មុន​។​ តាម​របាយការណ៍​ក្រសួង​បង្ហាញ​ថា​ ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​៩៥០០០០​នាក់​ ខណៈ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ឈរ​នៅ​លំដាប់​ទី​២​ ចំនួន​៨៣០០០០​នាក់​។​

​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាលពី​ឆ្នាំ​មុន​ កើនឡើង​ ប្រាំ​ភាគរយ​ ស្មើ​ជាង​ ៥​លាន​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៥​ ៤​លាន​ ៧​ សែន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image