ភ្នំពេញ៖ ក្នុងបទសម្ភាសន៍នាទីប្រវត្តិសាស្ដ្រខ្មែរ ជាមួយសាស្ដ្រចារ្យ ឌៀប សុផល ស្ដីអំពី ហេតុអ្វីបានជាសម័យអង្គររឹងមាំ និងក្លាយជាអាណាចក្រខ្មែរ លោកសាស្ដ្រចារ្យបានបកស្រាយថា មានកត្តាច្រើនយ៉ាងដែលធ្វើអោយខ្មែរសម័យនោះ ជាអាណាចក្រមួយរឹងមាំ ហើយមានអំណាចលើប្រទេសជិតខាងទៀតផង គឺមកពីអំណាចរបស់ស្ដេច ជាអំណាចទេវរាជ ។
លោកសាស្ដ្រចារ្យបានបកស្រាយទៀតថា ភាពរឹងមាំនៅក្នុងសម័យអង្គរបណ្ដាលមកពីការឯកភាពជាតិរបស់ប្រជារាស្ដ្រខ្មែរ ដោយពួកគេពេលនោះម្នាក់ៗមានចិត្តស្រឡាញ់ការពារជាតិលើសលប់។ ប៉ុន្តែសម័យនោះគេមិនាំអាចចាតង់ទុកជា របបប្រជាធិបតេយ្យបានទេ។ លោកថាអំណាច នៅលើស្ដេច ប៉ុន្តែស្ដេចសម័យនោះ មាន អំណាច លើសលុបពិតមែន តែ ព្រះអង្គ ជាស្ដេចដែលមានទសពិធរាជ្យ ធ្វើឱ្យរាស្ត្រស្រឡាញព្រះអង្គ ខ្លាំងណាស់ ។ មេដឹកនាំមានទសពិធរាជធម៌នេះហើយនាំឱ្យរាស្ត្របាន សេចក្ដីសុខ និងយុត្តិធម៌ ។ ជ្រាបច្បាស់សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាង អ្នកស្រី កឹម សុគន្ធី ជាមួយលោក សាស្ដ្រចារ្យ ប្រវត្តិសាស្ដ្រ លោក ឌៀប សុខផល ដូចតទៅ ៖