ចិន៖ នគរបាលប្រទេសចិនបាននិយាយថា យ៉ាងតិចមនុស្ស ៨០០នាក់ ត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបមួយទៅលើប្រតិបត្តិករមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ។
ក្រសួងនគរបាលប្រទេសចិនបាននិយាយថា មនុស្សជិត ៤០០នាក់ បានបើកអាគារមីក្រូហិរញ្ញវត្ថុលួចលាក់ហើយក្នុងចំណោមពួកគេ រឹបអូសប្រាក់បាន ១៣០ពាន់លានដុល្លារ។
បក្សកុមុយនីសចិន បានចាប់ផ្ដើមបោសសំអាតអំពើពុករលួយផ្សេងៗគ្នា ដែលត្រូវគេមើលឃើញថា មានសកម្មភាពយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនភីង ។មិនត្រឹមតែករណីដូចនេះទេ ចំពោះឧត្ដមសេនីយ៍មួយចំនួនក៏ត្រូវបានបក្សកុមុយនីសចិនចាប់ឃុំខ្លួនយកមកកាត់ទោសករណីពុករលួយនេះផងដែរ៕ប្រភពAP
Post Views: 188