en     km
en     km

កម្ពុជា​ត្រូវការ​លុយ​ជាង​ ៤០០​លាន​ដុល្លារ​ទៀត​ដើម្បី​បោសសម្អាត​គ្រាប់​មីន​

Share

​ភ្នំពេញ​៖​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​និយាយ​ថា​ កម្ពុជា​ត្រូវការ​ប្រាក់​ជំនួយ​ជាង​ ៤០០​លាន​ដុល្លា​អា​មេ​រិ​ករ​ហូត​ដល់​ឆ្នាំ​២០២៥​ ក្នុង​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​ ដែល​ជា​កេរ្ដិ៍​មរតក​នៃ​សង្គ្រាមស៊ីវិល​។​

minn

ការ​បង្ហើប​ព័ត៌មាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ឡើង​ក្នុង​ទិវា​បោសសម្អាត​មីន​កាលពី​ស​ប្ដា​ហ៍​មុន​។​ សេចក្ដីថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ មួយ​ឆ្នាំៗ​គ្រាប់​មីន​សម្លាប់​មនុស្ស​ជិត​ ១០០​នាក់​ ហើយ​វា​ជា​សោកនាដកម្ម​ធ្វើ​ឲ្យ​គ្រួសារ​របស់​ជន​រង​គ្រោះ​រង​ទុក្ខវេទនា​។​ រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​បោសសម្អាត​ដី​ដែល​សង្ស័យ​ថា​ មាន​គ្រាប់​មីន​គឺ​បាន​១៥០០​គីឡូ​ម៉ែត្រការ៉េ​ ប៉ុន្ដែ​ដី​ប្រមាណ​ជា​ ២០០​គីឡូ​ម៉ែត្រការ៉េ​ទៀត​នៅ​តែ​សង្ស័យ​ថា​ មាន​គ្រាប់​មីន​បង្គាប់​នៅឡើយ​។​

​ចាប់តាំងពី​កម្ពុជា​បញ្ចប់​សង្គ្រាមស៊ីវិល​មក​ គឺ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ ៦​ម៉ឺន​នាក់​ ក្លាយជា​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​។​ ហើយ​នៅ​ខណៈ​នេះ​គេ​រក​ឃើញ​គ្រាប់​មីន​ប្រមាណ​ជាង​ ១​លាន​គ្រាប់​រួច​ហើយ​៕

Share

ព័ត៌មានទាក់ទង

Image