en     km
en     km

ធនាគារ​ស្ថាបនា​ គ្រោង​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ក្នុង​ពេល​ឆាប់ៗ​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​បន្ទាប់​ពី​រដ្ឋាភិបាល​ តម្រូវ​ឱ្យ​ធនាគារ​អេ​ស៊ី​លី​ដា​ និង​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ផ្លាស់​ប្តូរ​និមិត្ត សញ្ញា​(Logo)​ ដើម្បី​កុំឱ្យ​មានការ​ភ័ន្ត​ច្រ​លំ​ ធនាគារ​ស្ថាបនា​ ភី​អិ​ល​ស៊ី​ ក៏​នឹង​គ្រោង​ផ្លាស់​ប្តូរ​និមិត្ត​របស់​ខ្លួន​ផង​ដែរ​។​ អ្នកជំនាញ​សេដ្ឋកិច្ច​ យល់​ថា​ ការ​តម្រូវ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ទាំងនោះ​ប្តូរ​និមិត្ត​ គឺជា​ការ​ខាតបង់​ ហើយ​រដ្ឋាភិបាល​គួរ​បង្វែរ​មក​ពន្យល់​ឱ្យ​ប្រជាជន​យល់​ច្បាស់​ជាង​មុន​ទើប​ល្អ​។​

 

satha

​ធនាគារ​ស្ថាបនា​ ភី​អិ​ល​ស៊ី​ គ្រោង​នឹង​ផ្លាស់​ប្ដូរ​ និមិត្តសញ្ញា​ពាណិជ្ជកម្ម​របស់​ខ្លួន​ ដែល​មាន​រូប​សឹ​ង្ហ​ នា​ពេល​ខាង​មុខ​នេះ​។​ គម្រោង​ប្តូរ​និមិត្តសញ្ញា​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ព្រមាន​ចាត់វិធានការ​ទៅ​លើ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ ដែល​មាន​និមិត្តសញ្ញា​ដូច​ស្ថាប័នរដ្ឋ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ស្ថាបនា​ បាន​បញ្ជាក់​ថា​ ធនាគារ​ស្ថាបនា​ ភី​អិ​ល​ស៊ី​ គឺជា​គ្រឹះស្ថាន​ឯកជន​ ដែល​ត្រូវជា​បុត្រ​សម្ព័ន្ធ​របស់​ ធនាគារ​ជប៉ុន​ MARUHAN​ Japan​ Group​។​ ដើម្បី​បង្កើន​ភាព​ច្បាស់ លាស់​ នៃ​ការ​ប្រើប្រាស់​និមិត្តសញ្ញា​ និង​បង្កើន​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន​ និង​សាធារណៈជន​ ធនា គារ​ស្ថាបនា​ ភី​អិ​ល​ស៊ី​ កំពុង​ពិភាក្សា​ និង​សិក្សា​លើ​ការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ​។​

​គម្រោង​កែប្រែ​ស្លាក​សញ្ញា​របស់​ធនាគារ​មួយ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​អេ​ស៊ី​លី​ដា​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ត្រូវ​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បង្គាប់​ឲ្យ​ផ្លាស់​ប្ដូរ​និមិត្ត សញ្ញា​  ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ភាន់ច្រឡំ​ថា​ ធនាគារ​ ឬ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនេះ​ គឺជា​ស្ថាប័ន​ផ្ដល់​កម្ចី​របស់​រដ្ឋ​ ដោយ​សម្តេច​សង្កេត​ឃើញ​ថា​ មាន​បក្ស​ប្រឆាំង​ខ្លះ​បាន​ដើរ​ឃោសនា​បោក​ប្រជា ពលរដ្ឋ​ថា​ នៅ​ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​នឹង​ជួយ​លុប​បំណុល​ជួន​ពលរដ្ឋ​។​

​ជុំវិញ​ការ​បង្គាប់​ឱ្យ​ផ្លាស់​និមិត្តសញ្ញា​របស់​ស្ថាប័ន​ហិ​រ​ញ្ញុ​វត្ថុ​នេះ​ លោក​ ឃឹម​ ចិ​ន្ត្រា​ ប្រធាន​ផ្នែក​លក់​នៃ​អង្គការ​បន្ទាយ​ព្រាប​ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​យល់​ថា​ ការ​សម្រេច​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ទាំង នោះ​ផ្លាស់​ប្តូរផ្លាស់​និមិត្តសញ្ញា​ មិន​ត្រូវ​ត្រឹមនោះ​ទេ​។​ លោក​បន្ត​ថា​ មុន​នឹង​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​ទាំងនោះ​ទៅ​សុំ​ចុះបញ្ជី​ គ្រឹះស្ថាន​ទាំងនោះ​បាន​ចំនាយពេល​ និង​ចំណាយ​លុយ​អស់យ៉ាង​ច្រើន​ រដ្ឋាភិបាល​គួរតែ​ប​ង្ឃាំ​ង​តាំងពី​ដំបូង​ មិន​គួរ​ទើបតែ​ប​ង្ឃាំ​ង​នៅ​ពេល​នេះ​ទេ​។​ លោក​បន្ថែម​ថា​ រដ្ឋា ភិបាល​គួ​តែ​ព្យាយាម​ពន្យល់​ដល់​ពលរដ្ឋ​ឱ្យ​កាន់តែ​ច្បាស់​ជា​មុន​។​ អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​ បានឱ្យ​ដឹង​បន្ត​ថា​ ការណ៍​ដែល​រដ្ឋាភិបាល​តម្រូវ​ឱ្យ​ធនាគារ​ ឬ​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ប្តូរ​ និមិត្តសញ្ញា​ បាន​ធ្វើ​ឱ្យ​ពួក​គេ​ខាតបង់​យ៉ាងច្រើន​។

​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ធនាគារជាតិ​ កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​បានឱ្យ​ដឹង​ថា​ នា​ពេល​កន្លង​មក​ រដ្ឋាភិបាល​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ ជា​ពិសេស​ពលរដ្ឋ​នៅ​ទី​ជនបទ​ តែងតែ​មានការ​យល់​ច្រឡំ​ថា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ រួម​មាន​ធនាគារពាណិជ្ជ​ ធនាគារ​ឯកទេស​ គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ និង​ប្រតិបត្តិ​ករ​ឥ​ណ​ទាន​ជនបទ​ ថា​ជា​គ្រឹះស្ថាន​របស់​រដ្ឋ​៕​

Share

ព័ត៌មានទាក់ទង

Image