ភ្នំពេញ៖ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ នឹងជួបប្រជុំគ្នាចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅខេត្តសៀមរាបនាពេលខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
កិច្ចប្រជុំនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំផ្លូវការ នៅថ្ងៃទី១២ មីនា ខាងមុខនេះ។ គោលដៅនៃកិច្ចប្រជុំខាងលើគឺ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេសក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហ្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានានៅតំបន់ព្រំដែន រួមមាន បញ្ហារត់ពន្ធគ្រឿង ញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំងពីរនឹងពុះពារស្វែងរកដំណោះស្រាយ និងរកវិធាការទប់ស្កាត់។
តាមសេចក្តីប្រកាសព័ត៌មាននេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំផ្លូវការលើកទី១២ នៃគណៈកម្មា ធិការព្រំដែនទូទៅកម្ពុជា ថៃ ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧ ខាងនេះ៕