en     km
en     km

កងទ័ព​អាកាស​អ៊ី​រ៉ា​ក់​វាយប្រហារ​ក្រុម​ ISIS​ សងសឹក​ទៅ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​

Share

​កងទ័ពអាកាស​របស់​ប្រទេស​អ៊ី​រ៉ា​ក់​ បាន​បើ​ការ​វាយប្រហារ​មួយ​ទៅ​លើ​ក្រុម​រដ្ឋ​ឥ​ស្លា​ម​ ISIS​ នៅ​លើ​ទឹកដី​ស៊ី​រី​ ដែល​ជា​ការ​សងសឹក​តប​ទៅ​នឹង​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បា​ដា​ដ​កាលពី​ស​ប្ដា​ហ៍​មុន​ ដែល​បណ្ដាល​ឲ្យ​ប្រជាជន​របស់​ប្រទេស​អ៊ី​រ៉ា​ក់​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​។

seri
ប្រភពពី​ Reuters

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Reuters​ ដែល​ស្រង់​សម្ដី​របស់​នាយក​រដ្ឋមន្ដ្រី​អ៊ឺ​រ៉ា​ក់​លោក​ Haider​ al-Abadi​ មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ ទី​២៥​ កុម្ភៈ​នេះ​ ឲ្យ​ដឹង​ថា​ ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិ បត្ដិការ​រវាង​កងទ័ព​អ៊ី​រ៉ា​ក់​និង​កងទ័ព​ទីក្រុង​ដា​ម៉ាស់​ ទៅ​លើ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី​ និង​ប្រទេស​អ៊ី​រ៉ា​ក់​ ដែល​ទីនោះ​គឺជា​កន្លែង​ដ៏​សំខាន់​របស់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​ ISIS​។

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​ទ័ពអាកាស​អ៊ី​រ៉ា​ក់​ បញ្ជាក់​ថា​ ការ​វាយប្រហារ​នេះ​ ធ្វើ​ឡើង​ទៅ​លើ​មូលដ្ឋាន​ផលិត​គ្រាប់បែក​សម្រាប់​បំផ្ទុះ​លើ​រថយន្ត​របស់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​ ISIS​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ ដោយ​ប្រើប្រាស់​យន្តហោះ​ទំនើប​ បំផុត​ប្រភេទ​ F16​ ក្នុង​ប្រតិបត្តិការ​លើក​នេះ​។

​លោក​ Haider​ al-Abadi​ បាន​ថ្លែង​ក្រោយ​ពី​កងទ័ព​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​របស់​ពួក​ ISIS​ ថា​ ៖«​វីរៈបុរស​លើ​ដែនអាកាស​របស់​យើង​ បាន​បើក​ការ​វាយប្រហារ​សងសឹក​ទៅ​លើ​ក្រុម​ភេរវ​ករ​ ដោយ​ទទួល​បាន​នូវ​ជោគជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»៕​ ប្រភព​ Reuters

Share

ព័ត៌មានទាក់ទង

Image