en     km
en     km

អ្នកការទូត​តួ​ក​គី​ សម្រុក​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អា​ល្លឺ​ម៉​ង​

Share

​មន្ដ្រី​ការទូត​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​និយាយ​ថា​ ខ្លួន​បាន​ទទួល​មន្ដ្រី​រដ្ឋាភិបាល​និង​អ្នកការទូត​ប្រទេស​តួ​ក​គី​ ដែល​សុំ​សិទ្ធិ​ជ្រកកោន​ចំនួន​ ១៣៦​នាក់​ ចាប់តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​ខែកក្កដា​ មិន​បាន​សម្រេច​ ទម្លាក់​ប្រធានាធិបតី​របស់​ប្រទេស​ឥ​ស្លា​ម​មួយ​នេះ​។​

aler

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​អា​ល្លឺ​ម៉​ង់​ បាន​និយាយ​ថា​ មន្ដ្រី​ទាំងនោះ​សុទ្ធតែ​កាន់​លិខិតឆ្លងដែន​ការទូត​ ហើយ​ពួក​គេ​ចាប់ផ្ដើម​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អា​ល្លឺ​ម៉​ង់​ គឺ​នៅ​រវាង​ខែសីហា​ ឆ្នាំ​២០១៦​ ដល់​ខែមករា​ ឆ្នាំ​២០១៧​។

​ស្រប​ពេល​នេះ​ដែរ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​តួ​ក​គី​បាន​ទទូច​ឲ្យ​អា​ល្លឺ​ម៉​ង់​កុំ​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​អ្នក​ទាំងនោះ​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ប្រទេស​ក្រិ​ក​ ប្រកាស​ថា​ ឧត្ដមសេនីយ៍​ពីរ​រូប​របស់​តួ​ក​គី​ បានរ​ត់ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ប្រទេស​ខ្លួន​ដែរ​ ក៏​ប៉ុន្ដែ​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ក្រិ​ក​ចាប់​ឃុំខ្លួន​។

​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៦​ នោះ​ បាន​បណ្ដាល​ឲ្យ​មន្ដ្រី​ជា​ច្រើន​ពាន់​នាក់​ ដែល​សង្ស័យ​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នោះ​ ត្រូវ​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ ខណៈ​មនុស្ស​ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​ប្រធានាធិបតី​ តា​យ៉ី​ប​ អឺ​ឌូ​ហ្គា​ន់​ បញ្ជា​ឲ្យ​ឃុំខ្លួន​៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image