en     km
en     km

អតីតជន​ផ្ដាច់​ការ​ Jammeh​លួច​លុយ​ជំនួយ​រាប់​លាន​ដុល្លារ​

Share

Gambia​ ៖​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ Gambia​ លោក​ Yahya​ Jammeh​ ដែល​បាន​កាន់​អំណាច​ ២២​ឆ្នាំ​ បាន​បង្ក​ឱ្យ​ប្រទេស​តូច​មួយ​នេះ​ ជំពាក់​បំណុល​បរទេស​ ជាង​ ១​ពាន់​លាន​ដុល្លារ​ ខណៈ​លោក​ត្រូវ​គេ​ចោទ​លួច​លុយ​មូល​និ​ធិ​ ៥០​លាន​ដុល្លារ​។

jammeh-01
ឡានរបស់លោក យ៉ាយ៉ា ចាមេស

​​អតីតជន​ផ្ដាច់​ការ​រូប​នេះ​ បាន​បាត់បង់​អំណាច​ដោយសារ​ការ​បោះ​ឆ្នោត​ កាលពី​ខែធ្នូ​ ឆ្នាំ​ ២០១១​ ។​

​លោក​ត្រូវ​បណ្ដេញ​ចេញពី​អំណាច​ និង​បង្ខំ​ឱ្យ​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស​។​ ប៉ុន្ដែ​ លោក​ត្រូវ​បាន​រាយការណ៍​មក​ថា​ បាន​លួច​លុយ​មូលនិធិ​មនុស្សធម៌​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ប្រមាណ​ជា​ ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​។​

ក្រៅពី​នេះ​ គឺ​រក​ឃើញ​ យន្ដហោះ​មួយ​គ្រឿង​របស់​លោក​ ទើប​ទិញ​ថ្មី​ មាន​តម្លៃ​ ៤​ លាន​ ៥​ សែន​ដុល្លារ​ ដែល​ជា​លុយ​មូលនិធិ​មនុស្សធម៌​ ។​
​ជាមួយ​គ្នា​នេះ​ទៀត​ លោក​ មាន​ឡាន​ Hummer​ ដែល​មាន​តម្លៃ​រាប់​សែន​ដុល្លារ​ ហើយ​ ឡាន​នេះ​ ត្រូវ​គេ​រាយការណ៍​មក​ថា​ លោក​ បាន​បញ្ជា​ឱ្យ​អង្គរក្ស​បើ​គេច​យក​ទុក​ឱ្យ​លោក​ពេល​លោក​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ គី​នេ​ ។​

​បច្ចុប្បន្ន​ប្រទេស​ Gambia​ ដែល​មាន​ប្រជាជន​ ជាង​ ២​លាន​នាក់​ប​ន្ថិ​ច​ គឺ​ ជិត​ ៤០%​ រស់នៅ​ក្បែរ​បន្ទាត់​ក្រីក្រ​ និង​ជាង​ ២០%​ រស់​លើ​បន្ទាត់​ក្រីក្រ​។​ ​ក្រោយ​ពី​ លោក​ Jammeh​ អស់អំណាច​ភ្លាម​ សហគមន៍​អន្ដរជាតិ​ ចាប់ផ្ដើម​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​ប្រទេស​តូច​មួយ​នេះ​ ។​

កាលពី​ស​ប្ដា​ហ៍​មុន​ សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​ ៣៤០​លាន​ដុល្លារ​ជា​ជំនួយ​សង្គ្រោះ​បន្ទាន់​ ដោយសារ​តែ​ ឃ្លាំងប្រាក់​របស់​ប្រទេស​នេះ​ អស់​លុយ​រលីង​។​
​យោង​តាម​ប្រភព​ព័ត៌មាន​របស់​ Freedom​ News​ Paper​ ឃ្លាំងប្រាក់​សល់​ប្រាក់​ជាង​ ១០​លាន​ដុល្លារ​ត្រូវ​បាន​លោក​ Jammeh​ លួច​យក​តាម​ខ្លួន​ទៅ​នៅ​ប្រទេស​ គី​នេ​៕​ Freedom​ News​ Paper

Share

ព័ត៌មានទាក់ទង

Image