en     km
en     km

ក្រសួង​អប់រំ​ជ្រើសរើស​គ្រូ​អនុ​ និង​វិទ្យាល័យ​ចូលរួម​កម្មវិធី​អប់រំ​មួយ​នៅ​អា​មេ​រិ​ក​

Share

​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ប្រកាស​ជ្រើសរើស​ គ្រូ​កំពុង​បង្រៀន​នៅ​វិទ្យាល័យ​ និង​អនុ​វិទ្យាល័យ​ ដើម្បី​ចូលរួម​កម្មវិធី​ Teaching​ Excellence​ and​ Achievement​ Program​ នៅ​សហរដ្ឋអាមេរិក​រយៈពេល​៣​ខែ​។​

eduu

​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានឱ្យ​ដឹង​ថា​ ក្រោម​កិច្ចសហការ​រវាង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​  អា​មេ​រិ​ក​នឹង​ផ្តល់​អាហារូបករណ៍​ចូលរួម​កម្មវិធី​ Teaching​ Excellence​ and​ Achievement​ Program​ ចាប់ពី​ខែមីនា​ ឆ្នាំ​២០១៨​ ឬ​ចាប់ពី​ខែកញ្ញា​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ហើយ​កម្មសិក្សា​នេះ​នៅ​សហរដ្ឋអាមេរិក​។​

​លោកគ្រូ​ អ្នកគ្រូ​ ដែល​អាច​ដាក់​ពាក្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ គឺជា​គ្រូ​ដែល​កំពុង​បង្រៀន​នៅ​វិទ្យា ល័យ​ និង​អនុ​វិទ្យាល័យ​ ថ្នាក់​ទី​៧​ ដល់​ថ្នាក់​ទី​១២​ ដោយ​មានបទពិសោធន៍​បង្រៀន​មុខ​វិជ្ជា​ណាមួយ​ក្នុង​ចំណោម​មុខ​វិជ្ជា​ភាសា​អង់គ្លេស​ សិក្សា​សង្គម​ គណិត​វិទ្យា​ វិទ្យាសាស្ត្រ​ និង​គ្រូ​អប់រំ​ ពិសេស​បង្រៀន​មុខ​វិជ្ជា​ទាំងនោះ​ចាប់ពី​៥​ឆ្នាំ​ឡើង​ទៅ​។​ មានចំណេះ​ដឹង​ភាស​អង់គ្លេស​ ជ្រៅជ្រះ​និង​មានការ​ប្តេជ្ញា​ចិត្ត​បន្ត​ការ​បង្រៀន​ក្រោយ​ពី​បញ្ចប់​កម្មវិធី​បណ្តុះបណ្តាល​។​ កម្មវិធី​នេះ​ នឹង​ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ ដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៧៕

Share

ព័ត៌មានទាក់ទង

Image