ភូមា៖កុប្បកម្មមួយបានផ្ទុះឡើងនៅរោងចក្រមួយកន្លែងនៅទីក្រុងយ៉ានហ្គន បានបណ្ដាលឱ្យអ្នកគ្រប់គ្រងរោងចក្រ ជាជនជាតិចិនត្រូវបានចាប់ខ្លួនរយៈពេលជាច្រើនម៉ោង ។
តាមទីភ្នាក់ងារសារព័ត៌មាន AP កុប្បកម្មនេះបានកើតឡើងនៅរោងចក្រ Hangzhou Baiyi នៅទីក្រុងយ៉ានហ្គន រដ្ឋធានីនៃប្រទេសភូមាដែលត្រូវបានផ្ទុះឡើងខ្លាំងនៅថ្ងៃសុក្រនេះ។
តាមប្រភពដដែល អ្នកគ្រប់គ្រងជាជនជាតិចិនត្រូវបានចាប់ខ្លួនតាំងពីល្ងាចថ្ងៃម្សិលមិញ ។ ប៉ុន្ដែក្នុងចំណោមនោះត្រូវបានដោះលែងវិញ។យ៉ាងណាក៏ដោយអាជ្ញាធរភូមាបានចាប់ខ្លួនកុបករជាច្រើននាក់ ។
អ្វីដែលនាំឱ្យមាន អំពើហិង្សាដែលកម្មករក្រវែងដុំថ្ម បំបែក បង្អួចរោងចក្រ ដោយសារតែ កម្មករធ្វើការនៅរោងចក្រនេះ ទាមទារ ការគោរពលក្ខខណ្ឌការងារ និងប្រាក់ខែសមរម្យ៕ ប្រភព:AP