en     km
en     km

បក្ស​ប្រឆាំង​នៅ​ អាល់​បា​នី​ សន្យា​ធ្វើ​ឱ្យ​សភា​រលាយ​ដើម្បី​ការ​បោះ​ឆ្នោត​ថ្មី​

Share

អាល់​បា​នី​ ៖ ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៃ​ប្រទេស​អាល់​បា​នី​ បាន​សន្យា​ថា​ ធ្វើ​ពហិការ​គ្រប់ពេល​សមាជិក​ប្រជុំ​ទាំងអស់​ ដើម្បី​ហ៊ុំ​ព័ន្ធ​សភា​ មិន​ឱ្យ​បំពេញ​តួនាទី​របស់​ខ្លួន​ ហើយ​ឈាន​ដល់​ការ​រំលាយ​រដ្ឋសភា​ធ្វើការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ​។​

untitled-1

​មេ​បក្ស​ប្រឆាំង​លោក​ Lulzim​ Basha​ ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ស្ដាំ​និយម​ បាន​និយាយ​ថា​ សមាជិក​សភា​របស់​ខ្លួន​នឹង​ដើរ​ចូល​សភា​វិញ​ លុះត្រាតែ​ សភា​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ដ្រី​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ជំនួស​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​។​

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ មាន​អ្នក​តវ៉ា​ជា​ច្រើន​ពាន់​នាក់​គាំទ្រ​គណបក្សប្រឆាំង​បាន​បោះ​តង់​ដេក​នៅ​ខាង​មុខ​ វិមាន​រដ្ឋាភិបាល​នៅ​ទីក្រុង​ Tirana​ របស់​ប្រទេស​នេះ​ ។​

​ឈាន​ដល់​ការ​បិទទ្វារ​រដ្ឋសភា​ដែល​ធ្វើ​ឡើង​ដោយ​គណបក្សប្រឆាំង​នេះ​ បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ចោទ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​ថា​     អសមត្ថភាព​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ ភាព​ក្រីក្រ​ និង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ ៕​ ប្រភពៈ​AFP

Share

ព័ត៌មានទាក់ទង

Image