en     km
en     km

ព្រឹទ្ធសភាហ្វី​លី​ពី​ន​ម្នាក់​ ត្រូវចាប់ខ្លួន​ករណី​ទទួល​ប្រាក់​សំណូក​ពី​អ្នករត់ពន្ធ​គ្រឿងញៀន​

Share


ហ្វីលីពីន៖ ​ស្ដ្រី​សមាជិក​ព្រឹទ្ធសភា​ម្នាក់​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ដែល​រិះគន់​ខ្លាំងក្លា​ទៅ​លើ​ប្រធានាធិបតី​ Rodrigo​ Duterte​ អំពី​សង្គ្រាម​ប្រឆាំង​គ្រឿង ញៀន​ត្រូវ​បាន​ចាប់ខ្លួនហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​ភ្នាក់ងារ​បង្ក្រាប​គ្រឿងញៀន​។​ នេះបើតាមសេចក្ដីរាយការណ៍របស់ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ។

លោកស្រី​ Leila​ de​ Lima​​ (ឆ្វេងដៃ)  និងលោក Rodrigo​ Duterte​ (ស្ដាំដៃ)។
លោកស្រី​ Leila​ de​ Lima​​ (ឆ្វេងដៃ) និងលោក Rodrigo​ Duterte​ (ស្ដាំដៃ)។

តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ដដែល លោកស្រី​ Leila​ de​ Lim ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សំណូក​ពី​អ្នករត់ពន្ធ​គ្រឿងញៀន​ ។​

​តាម​ប្រភព​ដដែល​ មិន​ត្រឹមតែ​លោកស្រី​ម្នាក់​ទេ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ក្នុង​នោះ​មាន​បើកបរ​ឡាន​អង្គរក្ស​ និង​អតីតមន្ដ្រី​គុក​ដែល​ជា​មិត្ត​ជិត​ស្និ​ទ​ជាមួយ​លោកស្រី​ ។​

​ទោះ​យ៉ាងនេះ​ក្ដី​ លោកស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ចោទប្រកាន់​មក​លើ​លោកស្រី​ គឺជា​រឿងប្រឌិត​ ហើយ​លោកស្រី​សង្ឃឹមថា​ នឹង​ទទួល​បាន​យុត្ដិធម៌​។​

​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ ធ្លាប់​រិះគន់​ប្រធានាធិបតី​ Rodrigo​ Duterte​ យ៉ាង​ខ្លាំងក្លា​ករណី​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ ដោយសារ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​៕ CNA

 

Share

ព័ត៌មានទាក់ទង

Image