en     km
en     km

ឧទ្ធរណ៍​ច្រានចោល​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​មន្ត្រី​អា​ដ​ហុ​ក​ជា​លើក​ទី​៤

Share

​ភ្នំពេញ​៖​ សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​ ២៣​ កុម្ភៈ​ នេះ​ បាន​ច្រានចោល​បណ្តឹង​ សុំ​នៅ​ក្រៅ​ឃុំ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​បួន​រូប​ជា​ថ្មី​ទៀត​ ក្នុង​សំណុំរឿង​អ្នក​នាង​ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​មន្ត្រី​អា​ដ​ហុ​កបាន​ដាក់​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ចំនួន​បួន​ដង​រួច​មក​ហើយ​។​ ប៉ុន្តែ​តុលាការ​នៅ​តែ​រក្សា​ជំហរ​រក្សា​ពួក​គេ​នៅ​ក្នុង​ការ​ឃុំឃាំង​។​

 

លោក យី សុខសាន្ត ពេលកំពុងបណ្តើរចេញពី ឧទ្ធរណ៍នៅថ្ងៃទី២៣ កុម្ភៈ។ ចៅក្រម​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​ ២៣​ ខែកុម្ភៈ​ នេះ​បាន​សម្រេច​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ហុ​ក​ចំនួន​បួន​រូប​។​ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​ដែល​ជាប់​សង្ស័យ​ពី​បទ​សូកប៉ាន់​ នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

នាង​ស្រី​មុំ​ ដែល​ត្រូវ​លើក​មក​ចោទ​ថា​ មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​ គណបក្ស​សង្គ្រោះ​ជាតិ​។​

មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អា​ដ​ហុ​ក​ លោក​ ឡោ​ ជុន​ធី​ បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​ចៅក្រម​ស៊ើបសួរ​បដិសេធ​ ដោយ​សំអាង​ហេតុ​ថា​ ការ​ស៊ើបសួរ​មិន​ទាន់​បិទ​បញ្ចប់​។​ ម្យ៉ាងទៀត​ចៅក្រម​ព្រួយបារម្ភ​ថា​មន្ត្រី​អា​ដ​ហុ​ក​ទាំង​បួន​រូប​អាច​គេចវេស​មិន​ចូល​បំភ្លឺ​តុលាការ​ បើ​ទោះបី​មេធាវី​ និង​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ធានា​ចំពោះ​ការ​សង្ស័យ​ពី​ការ​រត់គេច​ខ្លួន​នេះ​ក៏​ដោយ​។​ «​បើ​តាម​ផ្លូវច្បាប់​ យើង​អត់​អាច​លើក​សំអាង​ហេតុ​ពី​បញ្ហា​ថា​ បទល្មើស​ឧក្រិដ្ឋ​ ដើម្បី​ធ្វើការ​ឃុំ​បន្ត​ទេ​។​ វា​ប៉ះពាល់​ទៅ​ដល់​គោល​ការ​សន្មត​ទុកជា​មុន​។​ ខ្លាច​ពួក​យើង​មិន​ចូល​ ទោះបី​ខ្លួន​យើង​ធានា​ឲ្យ​ដក់​លិខិតឆ្លង់ដែន​ ធានា​ការ​ចូលខ្លួន​ក៏​ដោយ​»​។​

ក្នុង​ចំណោម​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​រួម​មាន​លោកស្រី​ លឹ​ម​ មុន្នី​ លោក​ នី​ សុខា​ លោក​ ណៃ​ វ៉ង់​ដា​ និង​លោក​ យី​ សុខសាន្ត​។

លោកស្រី​ លឹ​ម​ មុន្នី​ នៅ​ពេល​នគរបាល​ពន្ធនាគារ​បណ្តើរ​ចេញពី​បន្ទប់​សវន​ការ​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​នេះ​គឺជា​រឿង​អយុត្តិធម៌​ និង​ជា​ការ​សំរេច​ដោយហេតុ​ផល​ន​យ​បាយ​។​«​ជា​បញ្ហា​នយោបាយ​ ហេតុផល​ដែល​យើង​សុំ​នៅ​ក្រៅ​ឃុំ​ មាន​មូលហេតុ​ច្បាស់លាស់​ពិតប្រាកដ​ទៅ​តាម​ច្បាប់​ ក៏​ប៉ុន្តែ​គេ​នៅ​តែ​មិន​សម្រេច​ ឲ្យ​យើង​នៅ​ក្រៅ​ឃុំ​បាន​»​។

លោកស្រី លឹម មុន្នី មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក ផ្នែកស្រ្តី ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងមួយដែលអ្នកស្រីចូលជួយ អ្នកនាងស្រីមុំ ពិកណ្តាប់អ្នកនយោបាយ។រូបភាពពីfacebooks Sorphorn Chheng
លោកស្រី លឹម មុន្នី មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក ផ្នែកស្រ្តី ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងមួយដែលអ្នកស្រីចូលជួយ អ្នកនាងស្រីមុំ ពិកណ្តាប់អ្នកនយោបាយ។រូបភាពពីfacebooks Sorphorn Chheng
​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​ចាប់​តាំំ​ង​ពី​ខែឧសភា​ ឆ្នាំ​២០១៦​ មក​ម្ល៉េះ​ក្រោម​បទ​ចោទ​សូកប៉ាន​សាក្សី​ តាម​មាត្រា​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​

លោក​ សំ​ ចាន់​គា​ អ្នកនាំពាក្យ​សមាគម​អង្គការ​អា​ដ​ហុ​ក​ ដែល​ទៅ​ឃ្លាំមើល​សវនាការ​ នៅ​ សាលាឧទ្ធរណ៍​នៅ​ថ្ងៃនេះ​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ឃុំខ្លួន​សហសេវិក​របស់​លោក​នេះ​ មិន​សម​ហេតុផល​ឡើយ​។​ «​យើង​គិត​ថា​ ហេតុផល​បន្ត​ឲ្យ​មានការ​ឃុំខ្លួន​ វា​មិន​សម​ហេតុ​សម​ផល​ទេ​។​ ដំណាក់កាល​នៃ​ការ​ស៊ើបអង្កេត​របស់​ចៅក្រម​ក៏​ដល់ទី​បញ្ចប់​ដែរ​ ហើយ​ម្យ៉ាងទៀត​យើង​អត់​មាន​សម្ពាធ​ទៅ​ដល់​ដំណើរ​នីតិវិធី​ទេ​»​។​

នៅ​ពេល​នគរបាល​អនុរក្ស​ពន្ធនាគារ​បណ្តើរ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ចូល​ទៅ​ក្នុង​រថយន្ត​ឆ្ពោះ​ ទៅ​កាន់​មន្ទីរ​ឃុំខ្លួន​វិញ​  អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ទាំងនោះ​បាន​ស្រែក​រិះគន់​ សេចក្តី​របស់​តុលាការ​ថា​ ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្នកនយោបាយ​៕

Share

ព័ត៌មានទាក់ទង

Image