ភ្នំពេញ ៖ ចម្ប៉ា ជាដែនដីដំបូងគេមួយដែរនៅអាស៊ីអាគ្នេយ៍។ អតីតប្រទេសរបស់ជនជាតិចាមមួយនេះ មានឥទិ្ធពលឈានដល់កំពូលដូចសម័យអង្គរដែរ នៅសតវត្សទី៨-៩-ដល់ទី១១ ។ អាណាចក្របាត់ឈ្មោះប្រទេសលើផែនទីពិភពលោកនេះ បានចូលលុកលុយអង្គរ រយៈពេល ៤ឆ្នាំ នៅរវាង ឆ្នាំ១១៧៧-១១៨១។ ប៉ុន្តែមុន ចូលលុកលុយអង្គរ គឺ ចម្ប៉ា មានទំនាក់ទំនង ល្អជាមួយអាណាចក្រខ្មែរ ដែលអាចទប់ទល់បានការឈ្លានពានពីដាយវៀត (អាណ្ណាម) ទៀតផង។
តាមការបកស្រាយរបស់ លោកសាស្ត្រាចារ្យ ចម្ប៉ា ចាប់ផ្ដើមចុះខ្សោយអំណាច គឺដោយសារអតីតដែនដីនេះ រងការលុកលុយពីសំណាក់ដាយវៀត។ ការចុះខ្សោយនិងបាត់រូបរាងរបស់អតីតរាជាណាចក្រនេះគឺចាប់ ពីសតវត្សទី ១៤ ,១៥, ១៦ និងទី១៧។
លោកសាស្ត្រាចារ្យពន្យល់ថា ដើមចមធ្វើឱ្យចម្ប៉ាចុះខ្សោយ គឺដោយសារអតីតរាជាណាចក្រនេះ មានស្ដេចក្រាញ ការចង់ធ្វើស្ដេចលើស្ដេច បណ្ដាលឱ្យបែងចែកដែនដីនេះជា៣ ភូមិសាស្ត្រ។ ទីបំផុត បាត់បង់កម្លាំង បាត់បង់ការសាមគ្គីគ្នា ធ្វើឱ្យ ដាយវៀត កាន់កាប់ ទឹកដី របស់ចម្ប៉ា ជាបណ្ដើរៗ ហើយដែនដីនេះចាប់ផ្ដើម រួចតូច រហូតបាត់ឈ្មោះលើ ផែនទី ពិភពលោក តែម្ដងដោយនៅសល់តែឈ្មោះក្នុងសៀវភៅប្រវត្តិសាស្ត្រប៉ុណ្ណោះ។
ដើម្បីជ្រាបបន្ថែមទៀត សូមស្ដាប់បទ សម្ភាសន៍ រវាង អ្នកស្រី គឹម សុគន្ធី និង លោក សាស្ត្រាចារ្យ ឌៀប សុផល ដូចតទៅ៖