en     km
en     km

បក្សកុម្មុយនិស្ត​វៀតណាម​នឹង​ដាក់ទោស​ មន្ត្រី​១១​នាក់​ ករណី​ត្រី​ងាប់​រាប់​តោន​

Share

​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ថា​ គេ​នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្ដ្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ១១​នាក់​ ករណី​ធ្វើការ​ធ្វេស​ប្រ​ហេ​ស​លើ​ការ​ពិនិត្យ​សារធាតុពុល​របស់​រោងចក្រ​មួយ​ដែល​បណ្ដាល​ឲ្យ​ត្រី​ងាប់​រាប់​តោន​។

fishតាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ក្រុមហ៊ុន​ស្លដែក​មួយ​របស់​កោះ​តៃវ៉ាន់​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​បណ្ដោយ​ឲ្យ​សារធាតុពុល​របស់​រោងចក្រ​នៃ​ក្រុមហ៊ុន​នេះ​ហូរ​ចូល​ទឹកទន្លេ​ធ្វើ​ឲ្យ​ត្រី​ងាប់​រាប់​តោន​។ករណី​នេះ​រដ្ឋាភិបាល​វៀតណាម​បាន​បង្ខំ​ក្រុមហ៊ុន​នេះ​ទទួលយក​ការ​បង់ប្រាក់​សំណង​ ៥០០​លាន​ដុល្លារ​។​

​តាម​គេហទំព័រ​របស់​គណ​បក្សកុម្មុយនិស្ត​វៀតណាម​មន្ដ្រី​បរិស្ថាន​ ១១​នាក់​នេះ​គឺ​ក្នុង​នោះ​មាន​អតីតរដ្ឋមន្ដ្រី​ ១​រូប​ផង​ដែរ​ នឹង​ត្រូវ​ទទួល​ការ​ដាក់ទោស​និង​ពិន័យ​ ដោយសារ​ហេតុការណ៍​នេះ​។​ ប្រភព​-​ AFP

Share

ព័ត៌មានទាក់ទង

Image