en     km
en     km

​អតីត​គណ​ស្រុក​ខ្មែរក្រហម​ត្រូវ​លើកលែង​ចោទប្រកាន់​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​លើកលែង​ការ​ចោទប្រកាន់​ អតីត​ចៅហ្វាយស្រុក​ម្នាក់​នៃ​របប​ខ្មែរក្រហម​ នៅ​ថ្ងៃ​ពុធ​នេះ​។​
​មេធាវី​ការពារ​ជន​រង​គ្រោះ​បាន​ហៅ​ការ​លើកលែង​ការ​ចោទប្រកាន់​នេះ​ថា​ជា​ការ​សម្រេច​«​យ៉ាង​អយុត្តិធម៌​»​។​

 

អ្នកស្រី អ៊ឹម ចែម អតីត ចៅហ្វាយស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ។រូបភាពពីVOA
អ្នកស្រី អ៊ឹម ចែម អតីត ចៅហ្វាយស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ។រូបភាពពីVOA
បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ចម្រូងចម្រាស់​ជា​ឯកតោ​ភាគ​ដោយ​ភាគី​អន្តរជាតិ​នៅ​ទីបំផុត​  សហ​ចៅក្រម​ស៊ើបអង្កេត​របស់​សាលាក្តី​ខ្មែរក្រហម​បាន​សំរេច​លើកលែង​ការ​ចោទប្រកាន់​លើ​លោកស្រី​អ៊ឹម​ ចែ​ម​ អតីត​ចៅហ្វាយស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួះ​នៅ​ថ្ងៃ​ពុធ​ទី​២២​ កុម្ភៈ​នេះ​ សហ​ចៅក្រម​ស៊ើបអង្កេត​បាន​គូសបញ្ជាក់​ថា​លោកស្រី​អ៊ឹម​ ចែ​ម​ អាយុ​៦៧​ ឆ្នាំ​«​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​»​នៃ​របប​ខ្មែរក្រហម​ដូច្នេះ​លោកស្រី​«​មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​»​របស់​សាលាក្តី​នោះ​ទេ​។​

​សាលាក្តី​ខ្មែរក្រហម​ដែល​ឧបត្ថម្ភ​ដោយ​អង្គការសហប្រជាជាតិ​មាន​គោលដៅ​ចោទប្រកាន់​និង​នាំ​ខ្លួន​យក​មក​កាត់ទោស​ចំពោះ​អតីត​មេដឹកនាំ​ខ្ពស់​បំផុត​និង​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​របប​នេះ​ដែល​ត្រូវ​ស្តីបន្ទោស​ថា​បាន​បង្ក​ឲ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​អស់យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​ ១៩៧៩​។​

លោកស្រី​ អ៊ឹម​ ចែ​ម​ បច្ចុប្បន្ន​ជា​ជំទប់​ឃុំ​ម្នាក់​ក្នុងស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ត​មាន​ជ័យ​ ត្រូវ​គេ​ដឹង​ថា​ធ្លាប់​មាន​តួនាទី​ជា​ចៅហ្វាយស្រុក​ព្រះនេត្រព្រះ​ និង​ធ្លាប់​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម​ដែល​នៅ​ទីនោះ​ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​និង​បាន​ស្លាប់​ក្នុង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​។​
​លោកស្រី​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដោយ​កំបាំង​មុខ​ចាប់តាំងពី​ខែ​មិ​នា​ ឆ្នាំ​២០១៥​ ក្រោម​បទ​សង្ស័យ​ទាក់ទង​នឹង​ឧក្រិដ្ឋ កម្ម​ប្រឆាំង​មនុស្សជាតិ​ និង​អំពើ​មនុស្សឃាត​ ប្រព្រឹត្តិ​នី​មន្ទីរ​សន្តិសុខ​ឃុំ​ទ្រ​យោង​ និង​ការដ្ឋាន​ស្ពាន​ស្រែង​។​ ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​ជា​បន្តបន្ទាប់​ថា​លោកស្រី​មិន​ជាប់​ពាក់​ព​ន្ធ័​នឹង​បទឧក្រិដ្ឋ​ទាំងនោះ​ទេ​។​

​លោក​ នេត្រ​ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ ការ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​ លោកស្រី​អ៊ឹម​ ចែ​ម​ បន្ទាប់​ចៅក្រម​ជាតិ​ និង​អន្តរជាតិ​ បាន​វាយតម្លៃ​ទៅ​លើ​ភស្តុ​តាង​ ដែល​បាន​ប្រមូល​ក្នុង​អំឡុង​ស៊ើបសួរ​។​ «​គឺ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ និង​អន្តរជាតិ​ គាត់​ធ្វើ​ការងារ​ដោយ​លើ​វិជ្ជាជីវៈ​ជា​ចៅក្រម​ហើយនឹង​ការ​អនុវត្ត​តាម​ផ្លូវច្បាប់​ ហើយ​ការ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​នេះ​ គឺ​ឈរ​លើ​មូលដ្ឋាន​មួយ​ ថា​ភស្តុ​តាង​ដែល​យើង​ស៊ើបអង្កេត​នា​ពេល​កន្លង​ទៅ​ ប្រឆាំង​ទៅ​នឹង​ជនសង្ស័យ​ អ៊ឹម​ ចែ​ម​ នេះ​ ចុង​ក្រោយ​ទៅ​រក​ឃើញ​ថា​ លោកស្រី​អ៊ឹម​ ចែ​ម​ មិន​ស្ថិត​នៅ​ក្រោម​យុ​ត្ថា​ធិ​ការ​ ដែល​ត្រូវ​ជម្រះ​ទេ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​ចេតនា​ប្រឆាំង​នឹង​ការ​ពង្រីក​ការ​ស៊ើបអង្កេត​បន្ថែម​លើ​អតីត​មេដឹកនាំ​និង​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​ដោយ​រដ្ឋាភិបាល​ព្រមាន​ថា​ការណ៍​នេះ​អាច​នឹង​បង្ក​ឲ្យ​កើត​សង្គ្រាមស៊ីវិល​ឡើង​វិញ​។​ការ​ទុបស្កាត់​នេះ​ដែល​ត្រូវ​មតិ​រិះគន់​ជា​ច្រើន​ថា​រដ្ឋាភិបាល​បាន​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​លើ​សាលាក្តី​ខ្មែរក្រហម​។​

​យ៉ាងណា​ក៏​ដោយ​លោក ​នេត្រ​ ភក្ត្រា​ បាន​អះអាង​ថា​ការ​សម្រេចចិត្ត​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​នៅ​ថ្ងៃនេះ​ មិន​ពាក់​ព​ន្ធ័​នឹង​រឿង​នយោបាយ​ណាមួយ​នោះ​ទេ​។​

​លោក​ ហុង​ គឹ​ម​សួន​ មេធាវី​តំណាង​ឲ្យ​ដើម​ប​ណ្តឹ​រដ្ឋប្បវេណី​និង​ជា​អតីត​កង​យុវជន​នៅ​ការដ្ឋាន​ត្រពាំង​ថ្ម​ នៃ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមាន ជ័យ​។​ ​លោក​ចាត់​ទុក​ថា​ការ​សម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​មាន​លក្ខណ​«​អយុត្តិធម៌​»​សំរាប់​ជន​រង​គ្រោះ​។​ «​ចំពោះ​ការ​លើកលែង​យាយ​ចែ​ម​ មួយ​ខ្ញុំ​បារម្ភ​ទៅ​ដល់​បី​បួន​នាក់​ទៀត​ តា​ទិ​ត​ តា​អាន​ ឬ​ក៏​ស៊ូ​ ម៉េ​ត​ អី​ណា​ទៀត​ហ្ន​..​ វា​លើស​ពី​អយុត្តិធម៌​ទៅ​ទៀត​ចំពោះ​ជា​គំនិត​របស់ខ្ញុំ​ ខ្ញុំ​និយាយ​ ក្នុង​នាម​ខ្ញុំ​ជា​ជន​រង​ គ្រោះ​វិញ​ វា​អយុត្តិធម៌​ណាស់​ចំពោះ​ខ្ញុំ​ ហើយ​យើង​ជា​មេធាវី​របស់​ជន​រង​គ្រោះ​ យើង​ក៏​ជា​ជន​រង​ គ្រោះ​ ដែរ​ យើង​ជា​មេធាវី​ជន​រង​គ្រោះ​ដើមបណ្តឹង​ទៀត​ យើង​ដឹង​យើង​យល់​យើង​ឃើញ​ជាក់​ ច្បាស់​»​។​

ទោះជា​បែប​នេះ​ក្តី​លោក​នេត្រ​ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បញ្ជាក់​ថា​ភាគី​ដែល​មិន​យល់​ស្រប​អាច​នឹង​ប្តឹង​សារទុក្ខ​បាន​៕

Share

ព័ត៌មានទាក់ទង

Image