en     km
en     km

មន្ត្រី​អ​.​ស​.​ប​ នឹង​នាំ​ផែន​ទី​មក​ប្រគល់​ឲ្យ​ ​កម្ពុជា​នៅ​ថ្ងៃ​ ២០​សីហា​ ​តាម​ការ​ស្នើ​សុំ​​

Share

រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ នឹង​នាំ​យក​ផែនទី​ដែល​បាន​តម្កល់​នៅ​បណ្ណាល័យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​មក​​ប្រគល់​​ជូន​ដល់​រដ្ឋា​ភិបាល​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​ រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ រដ្ឋា​ភិបាល​ ​ចេញ​នៅ​ថ្ងៃ​ទី​១៤​ ​ខែ​សីហា​នេះ​ឲ្យ​​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​ ​១៨​ ​ខែ​សីហា​ ខាង​មុខ​នេះ​ ​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ ២រូប​នឹង​​នាំ​យ​ក​ផែន​ទី​​ដើម​​ ​ដែល​បាន​តម្កល់​នៅ​បណ្ណា​ល័យ​​ដាក់​ហាំ​ម៉ា​ស្ក៍​ហ្សូល​របស់​អង្គការ​សហ​ ប្រជា​ជាតិ​ ​​​មក​ដល់​ប្រទេស​កម្ពុជា​ ​ហើយ​នៅ​ថ្ងៃ​ទី​២០​ ​ខែ​សីហា​ ​ខាងមុខ​ ​វេលា​ម៉ោង​៩​ព្រឹក​ នឹង​ធ្វើ​ពិធី​ប្រគល់​ផែនទី​នោះ​ជា​ផ្លូវការ​​ដល់​តំណាង​រដ្ឋា​ភិបាល​ កម្ពុជា​ ​នៅ​វិមាន​សន្តិភាព​ ​ក្រោម​អធិបតី​ភាព​​របស់​​លោក​ ​ហោ​ ​ណាំ​ហុង​ រដ្ឋ​មន្រ្តី​ក្រសួង​​ការ​បរទេស​កម្ពុជា​។​​

សេច​ក្តី​ ប្រកាស​ព័ត៌​មាន​ឲ្យ​ដឹង​ដែរ​ថា​ ​គណៈ​កម្ម​ការ​​ ​ចំពោះ​​កិច្ច​ការ​​សម្រា​ប់​សម្រប​​សសម្រួល​​ការ​ងារ​ទទួល​​ ​ប្រគល់​​​​​និង​​ផ្ទៀង​ផ្ទាត់​​ នឹង​​អញ្ជើញ​​​តំណាង​គណបក្ស​ ​ប្រជាជន​កម្ពុជា​៥​រូប​ ​គណបក្ស​​សង្រ្គោះ​​​ជាតិ​​៥រូប​ ​និង​​គណ​បក្ស​​ហ៊្វុន​​ស៊ិន​​ប៉ិច​​៥រូប​ សមាជិក​​រដ្ឋ​សភា​​៦រូប ក្នុង​​នោះ​ ៣រូប​មក​ពី​គណបក្ស​​ប្រជាជន​ ​និង​​៣រូប​ទៀត​មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​ សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា​​៣រូប​​ សមាជិក​ព្រឹទ្ធ​សភា​​គណបក្ស​​សម​ ​រង្ស៊ី​​​៣រូប តំ​ណាង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​២​រូប​ ​តំណាង​​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​​អង្គ​ចៅ​ក្រម​​​២រូប​​ ​សមា​ជិក​​​នៃ​​រាជ​​បណ្ឌិត​​សភា​ និង​​ទី​ប្រឹក្សា​​រដ្ឋាភិបាល​​ដែល​​ជា​​ជន​បរទេស​​មួយ​​ចំនួន​ទៀត​​​​។​

សូម ​ជម្រាប​ថា​ ​ខណៈ​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា​ ​និង​វៀតណាម​ ​កំពុង​កើន​កម្ដៅ​ ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ ​សែន​ បាន​សរសេរ​លិខិត​ទៅ​អង្គការ​សហប្រជាជាតិ​ ដើម្បី​សុំ​​ផែនទី​ដែល​ព្រះ​ករុណា​នរោត្តម​ សីហនុ​ បាន​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​​នៅ​ទសវត្សរ៍​៦០​​។​ ​ជា​ការ​ឆ្លើយ​តប​ ​អង្គការ​​សហប្រជាជាតិ​បាន​​រក​​ឃើញ​​​ផែនទី​របស់​​កម្ពុជា​​​ចំនួន​​១៨​ ផ្ទាំង​​​។ ប៉ុន្តែ​​មន្រ្តី​ជំនាញ​ថា​​មិន​មែន​​ជា​​​ផែនទី​​ដែល​​​រដ្ឋាភិបាល​កម្ពុជា​​ចង់​បាន​នោះ​ទេ​៕​

UN_1

Share

Image
Image
Image