en     km
en     km

ប្រធានាធិបតី​ថ្មី​Gambia​ចាប់ផ្ដើម​កែទម្រង់​តុលាការ​ខណៈ​ចៅក្រម​មួយ​ចំនួន​រត់​ចោល​តំណែង​ 

Share

Gambia​ ៖​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​Gambia​ លោក​ Aadama​ Barrow​ បាន​និយាយ​ថា​ លោក​ចាប់ផ្ដើម​ហៅ​អ្នកជំនាញ​ខាង​ច្បាប់​មក​ពិភាក្សា​គ្នា​ ដើម្បី​កែទម្រង់​ប្រព័ន្ធ​យុត្ដិធម៌​នៅ​ប្រទេស​ Gambia​ ឡើង​វិញ​។​

gambia01

​ការ​ថ្លែង​របស់​លោក​ Aadama​ Barrow​ ធ្វើ​ឡើង​នៅ​ពេល​លោក​ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ កាលពី​ថ្ងៃអាទិត្យ​ ទី​ ១៩​ កុម្ភៈ​ ។​

​ថ្លែង​ក្នុង​ពិធី​នោះ​ លោក​ Aadama​ Barrow​ បានចាត់​ទុក​ប្រព័ន្ធ​តុលាការ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី​ Yaya​ Jammeh​ ថា​ មិន​បាន​បម្រើ​ពលរដ្ឋ​ទូទៅ​នោះ​ទេ​ ហើយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​ Jammeh​ ។​

​លោក​ សន្យា​ថា​ ក្នុង​ខណៈ​លោក​ជា​ប្រធានាធិបតី​ គឺ​ តុលាការ​ត្រូវ​តែ​អ​ព្យា​ក្រឹត្យ​ ឯករាជ្យ​ និង​កាត់ក្ដី​ដោយ​យុត្ដិធម៌​ ។​

​ស្រប​ពេល​នេះ​ មាន​សេចក្ដីរាយការណ៍​ថា​ ចៅក្រម​ភាគច្រើន​ដែល​មាន​និន្នាការ​ទៅ​រក​លោក​ Jammeh​ បាន​បោះបង់​ចោល​តួនាទី​របស់​ខ្លួន​។​

​ពេល​ជាមួយ​គ្នា​នេះ​ ឧត្ដមសេនីយ៍​មួយ​ចំនួន​ជា​សាច់ញាតិ​របស់​លោក​ Jammeh​ ក៏​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ​ផង​ដែរ​ ខណៈ​មនុស្ស​ ៥៣​នាក់​ ដែល​គេ​រក​ឃើញ​ថា​ បង្កើត​ក្រុម​ប្រដាប់​អាវុធ​ឱ្យ​លោក​ Jammeh​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​។​

Gambia​ ជា​ប្រទេស​តូច​មួយ​នៅ​ភាគ​ខាងលិច​នៃ​ទ្វីប​អា​ហ្វ្រិ​ច​ ។​ ប្រទេស​នេះ​ បាន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​អំណាច​ផ្ដាច់​ការ​របស់​លោក​ Jammeh​ អស់​រយៈពេល​ ២២​ឆ្នាំ​ ៕​ ប្រភព​:​ Vanguard​ 

Share

ព័ត៌មានទាក់ទង

Image