en     km
en     km

សម្តេច​ ស​ ខេ​ង​៖​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​សុវត្ថិភាព​ យុត្តិធម៌​ គឺ​ត្រូវ​រួម​គ្នា​គោរព​ច្បាប់​

Share

ភ្នំពេញ ៖ ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ សម្តេច​ ស​ ខេ​ង​ មាន​ប្រសាសន៍​ថា​ ដើម្បី​ឱ្យ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ប្រកប ដោយ​ភាព​ត្រឹមត្រូវ​ សេរី​ត្រឹមត្រូវ​ យុត្តិធម៌​នោះ​ ត្រូវ​នាំ​គ្នា​គោរព​ច្បាប់​ទាំងអស់​គ្នា​។​  ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧​ របស់​ក្រសួងមហាផ្ទៃ​ ព្រឹក​ថ្ងៃ​ទី​ ២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​។​

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

​សម្តេច​ ស​ខេ​ង​ ៖«​ដោយ​នឹង​បន្ត​ពង្រឹងពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ នឹង​កំណែទម្រង់​វិមជ្ឈការ​ និង​វ​សហ​មជ្ឈការ​ឱ្យ​មានការ​រីក​ចំរើន​ជា​បន្ត​ទៀត​អាស្រ័យ​ហេតុនេះ​យើង​ត្រូវ​រួម​គ្នា​គាំទ្រ​កិច្ចការ​នានា​ ស្រប​តាម​ច្បាប់​តម្រូវ​ ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ យុ​ត្តិ​ធ​ម​ឥ​ និង​មាន​សុវត្ថិភាព​»​។​

​គួរ​ជម្រាប​ដែរ​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​នេះ​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​។​

​តាម​តារាង​លទ្ធផល​ផ្លូវការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ដែល​ប្រកាស​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​ ១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ឱ្យ​ដឹង​ថា​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជិត​ ៨​ លាន​នាក់​ ប្រមាណ​ជា​ ៨១,៣៨%​។​ ចំណែក​ការិយាល័យ​បោះ​ឆ្នោត​សរុប​មាន​ជាង​ ២​ ម៉ឺន​ការិយាល័យ​។​ គិត​មក​ដល់​ពេល​នេះ​ ក្រសួងមហាផ្ទៃ​បាន​ ចុះ​ ឈ្មោះ​គណបក្ស​នយោបាយ​ មាន​ជាង​៧០​ ៕​ 

Share

ព័ត៌មានទាក់ទង

Image