en     km
en     km

អតីត​គណ​ស្រុក​ខ្មែរក្រហម​ត្រូវ​លើកលែង​ចោទប្រកាន់​

Share

​ភ្នំពេញ​៖​សហ​ចៅក្រម​ស៊ើបអង្កេត​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ទីបំផុត​បាន​សំរេច​លើកលែង​ការ​ចោទប្រកាន់​លើ​លោកស្រី​ អ៊ឹម​ ចែ​ម​ អតីត​ចៅហ្វាយស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមាន ជ័យ​ ដោយសារ​លោកស្រី​ត្រូវ​បាន​ចាត់​ទុក​ថា​ «​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​»​ នៃ​របប​ខ្មែរ ក្រហម​។​

em-j
លោកស្រី​ អ៊ឹម​ ចែ​ម​ អតីត​ចៅហ្វាយស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ប្រភព VOA

​សាលាក្តី​ខ្មែរក្រហម​ដែល​ឧបត្ថម្ភ​ដោយ​អង្គការសហប្រជាជាតិ​មាន​គោលដៅ​ចោទប្រកាន់​និង​នាំ​ខ្លួន​យក​មក​កាត់ទោស​ ចំពោះ​អតីត​មេដឹកនាំ​ខ្ពស់​បំផុត​និង​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ របប​នេះ​ដែល​ត្រូវ​ស្តីបន្ទោស​ថា​ បាន​បង្ក​ឲ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​អស់យ៉ាង​តិច​ ១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។​ លោកស្រី​ អ៊ឹម​ ចែ​ម​ បច្ចុប្បន្ន​ជា​ជំទប់​ឃុំ​ម្នាក់​ក្នុងស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ត​មាន​ជ័យ​ ត្រូវ​គេ​ដឹង​ថា​ ធ្លាប់​មាន​តួនាទី​ជា​ចៅហ្វាយស្រុក​ព្រះនេត្រព្រះ​ និង​ធ្លាប់​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម​ដែល​នៅ​ទីនោះ​ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​និង​បាន​ស្លាប់​ក្នុង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​។​

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ ទី​២២​ ខែកុម្ភៈ​នេះ​ សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ប្រកាស​ថា​លោកស្រី​អ៊ឺ​ម​ ចែ​ម​ «​មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​»​ របស់​សាលាក្តី​នោះ​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ​សហ​ចៅ​ក្រុម​ស៊ើបអង្កេត​ក៏​បាន​សំរេច​បដិសេធ​ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ផង​ដែរ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង