វៀតណាម៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបញ្ជាឱ្យខេត្តមួយចំនួនដែលកំពុងផ្ទុះវីរុសផ្ដាសាយបក្ស៊ី H7N9 ទប់ស្កាត់ជំងឺនេះឱ្យមានប្រសិទ្ធិភាព។
តាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម ខេត្តដែលផ្ទុះជំងឺនេះ គឺ ខេត្តដែលនៅជាប់ព្រំដែនប្រទេសចិន ហើយសត្វបក្ស៊ី ច្រើនឆ្លងពីសត្វទាដែលមកពីប្រទេសចិន។
ក្រសួងសុខាភិបាលប្រទេសវៀតណាមក៏បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការទទួលទានសត្វទា និងមាន់ដែលកំពុងធ្វើចរាចរលក់ដូរនៅពាសពេញតំបន់នោះ។
ប្រធានាយកដ្ឋានបង្ការជំងឺឆ្លងនៃក្រសួងសុខាភិបាលវៀតណាម លោក Tran Dac Phu បានព្រមានថា ការផ្ទុះមេរោគនេះកំពុងរាលដាលនៅតាមបណ្ដាខេត្តជាប់ប្រទេសចិន ហើយវាអាចនឹងប៉ះពាល់ដល់សុខភាពរបស់មនុស្ស។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលមិនបានបញ្ជាក់ថា សត្វទា ឬមាន់ប៉ុន្មានក្បាល ដែលត្រូវបានសម្លាប់នោះទេ៕ The Nation