ភ្នំពេញ ៖ យុវជនម្នាក់ដែលត្រូវបានកាត់ទោសដោយសារផ្សព្វផ្សាយពីបដិវត្តពណ៌ត្រូវបានដោះលែងនៅព្រឹកនេះ បន្ទាប់ពីទទួលទោសគ្រប់ចំនួនហើយនោះ។
យុវជននេះ គឺ ឈ្មោះ គង់ រ៉ៃ យ៉ា ។ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗដោយសារតែបានបង្ហោះសារអំពាវនាវឱ្យមានការចូលរួមធ្វើបដិវត្តពណ៌ការផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជា។
យុវជននេះត្រូវបានដោះលែងចេញពីពន្ធធានាគារព្រៃសរ នៅម៉ោង ៩ព្រឹកនេះ បន្ទាប់ពីគាត់ជាប់ឃុំខ្លួននៅទីនោះ រយៈពេល ១ឆ្នាំ ៦ខែ ។ តែយ៉ាងនេះក្ដី យុវជនរូបនេះបានចាត់ទុកការឃុំខ្លួនរបស់គេ ថា ជារឿងអយុត្ដិធម៌ បើធៀបនឹងទោសកំហុសរបស់មន្ដ្រី ឬសកម្មជនបក្សកាន់អំណាច។
យុវជន គង់ រ៉ៃ យ៉ា ធ្លាប់និយាយថា អ្វីដែលខ្លួនបានបង្ហោះសារនោះ ក៏ជាសិទ្ធិក្នុងការបញ្ចេញមតិមួយដែរ ហើយមិនមែមជាការធ្វើសកម្មភាព ឬចលនាខុសច្បាប់ឡើយ៕