ភ្នំពេញ៖ អាកាសចរស៊ីវិលបានប្រកាសនៅថ្ងៃទី ២០ កុម្ភៈនេះថា ក្រុមហ៊ុនអាកាសចរស៊ីវិលនឹងរៀបចំលំហាត់សមយុទ្ធពីវិធីជួយសង្គ្រោះជនរងគ្រោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅចុងខែកុម្ភៈ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAKP ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AKP បានដកស្រង់សំដី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនឹងហាត់សមយុទ្ធទ្រង់ទ្រាយធំពីការគ្រប់គ្រងគ្រោះអាសន្នប្រចាំនៅថ្ងៃទី ២៧ ខែកុម្ភៈ។
លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីហ្វឹកហ្វឺនសាកល្បងដល់ស្ថាប័នពាក់ព័ន្ធទទួលបានបទពិសោធន៍នៃការជួយសង្គ្រោះជនរងគ្រោះ នៅពេលមានគ្រោះមហន្តរាយយន្តហោះកើតឡើងជាយថាហេតុ។ លោកបន្ថែមថា សមប្រយុទ្ធនេះ នឹងមានការដុតកង់ឡាន និងប្រេង ដើម្បីបង្កើតភ្លើង ផ្សែងជាសប្បនិម្មិតនៃការធ្លាក់យន្តហោះ៕