en     km
en     km

អា​មេ​រិ​ក​ បើក​នាវាចម្បាំង​ដ៏​ធំ​ ទៅ​សមុទ្រ​ចិន​ខាងត្បូង​ធ្វើ​ឱ្យ​ចិន​ឈឺចាប់​

Share

​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ធំ​របស់​អា​មេ​រិ​ក​ USS​  Carl​ Vinson​ អម​ដោយ​នាវា​ពិឃាដ​បាន​ចាប់ផ្ដើម​ ធ្វើ​នាវាចរណ៍​ម្ដងទៀត​ នៅ​សមុទ្រ​ចិន​ង​ខាងត្បូង​ ដែល​បន្ត​ធ្វើ​ឱ្យ​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​ ពើត​ផ្សា​ជា​ថ្មី​ទៀត​។​

board

​ការ​ចល័ត​នាវាចម្បាំង​ដ៏​ធំ​របស់​អា​មេ​រិ​កបាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ក្រសួងការបរទេស​ចិន​ ព្រមាន​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា​នឹង​ជួប​ផល​លំបាក​ដោយ​អះអាង​ថា​ ទីនោះ​ជា​ដែនទឹក​របស់​ ចិន​។​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ នាវា​របស់​អា​មេ​រិ​ក​ត្រូវ​បើក​កៀក​បំផុត​ ប្រជុំ​កោះ​សិប្បនិម្មិត​  របស់​ចិន​ ដែល​ទើប​ស្ថាបនា​ហើយ​។

​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​  Geng​ Shuang​ និយាយ​ថា​ ៖«​យើង​ ទទូច​ឱ្យ​អា​មេ​រិ​ក​ កុំ​ធ្វើ​សកម្មភាព​កងទ័ព​ ដែល​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យ​ និង​ សន្តិសុខ​ របស់​ចិន​»​។​
​ប្រទេស​ចិន​ មាន​ជំ​លោះ​ប្រទេស​ជិតខាង​ ករណី​សមុទ្រ​ចិន​ខាងត្បូង​ មាន​ប្រទេស​ ហ្វី​លី​ពី​ន​ វៀតណាម​ ព្រុយ​ណេ​ ម៉ា​ឡេ​ស៊ី​ និង​កោះ​តៃវ៉ាន់​។

​តែ​ករណី​នេះ​ អា​មេ​រិ​ក​ដែល​នៅ​ឯនាយ​នៃ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ បាន​តែងតែ​បើក​នាវាចម្បាំង​របស់​ខ្លួន​ឆ្លងកាត់​ទីនោះ​ ដោយ​ចាត់​ទុក​ថា​ ជា​ផ្លូវទឹក​អន្តរជាតិ​៕​ ប្រភពៈ​BBC

Share

ព័ត៌មានទាក់ទង

Image