ភ្នំពេញ ៖ កុមារសហគមន៍ក្រីក្រមួយស្ថិតនៅជាយរាជធានីភ្នំពេញ បានចាកចេញពីសាសនាដើមរបស់ខ្លួន គឺសាសនាព្រះពុទ្ធ។ មូលហេតុតែម្យ៉ាងគត់គឺការទទួលបានការអប់រំ។ សាលាគ្រឺះស្ទានមួយ នៅទីនោះគឺជាអ្នកឧបត្ថម្ភដល់កុមារទាំងនោះឲ្យទទួលបានការអប់រំ។
សាលារៀននេះ មានឈ្មោះថាសាលារៀននៃក្ដីសង្ឃឹមកម្ពុជា។ កុមារក្រីក្រនេះ គឺជាកុមារនៃសហគមន៍សំបុកចាបដែលត្រូវបានបណ្ដេញពីរាជធានីភ្នំពេញ កាលពីឆ្នាំ 2006 ហើយ បច្ចុប្បនុ្នពួកគេរស់នៅ ក្នុងភូមិអណ្ដូង សង្តាត់គោករកា ខណ្ឌព្រែកព្នៅ។ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីកាលពីថ្មីៗនេះ បានចុះជួបកុមារទាំងនោះ ដោយបានសួរនាំអំពីការចាប់អារម្មណ៍ និងការចូលសាសនាថ្មី និងផលប្រយោជន៍ ទៅថៃ្ងខាងមុខរបស់កុមារទាំងនោះ។
សូមស្ដាប់ បទយកការណ៍របស់កញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖