en     km
en     km

Human​ Rights​ Watch​ ៖​ ច្បាប់​ថ្មី​ស្ដី​ពី​បក្សនយោបាយ​ ដូច​ជា​យក​កាំភ្លើង​ភ្ជង់​បេះដូង​ CNRP

Share

​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ Human​ Rights​ Watch​ តំណាង​ដោយ​នាយករង​លោក​ Phil​ Robertson​ បាន​ហៅ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​កម្ពុជា​ ដែល​ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​អនុម័ត​ ថា​ដូច​ជា​យក​កាំភ្លើង​ភ្ជង់​បេះដូង​គណបក្ស​សង្គ្រោះ​ជាតិ​។​

%e2%80%8b-human%e2%80%8b-rights%e2%80%8b-watch%e2%80%8b-1

​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ Human​ Rights​ Watch​ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ សមាជិក​សភា​គណបក្ស​ប្រជាជន​ កាលពី​ព្រឹក​មិ​ញ​នេះ​ បាន​ប្រជុំ​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ ដោយ​សំលេង​ ៦៦​ លើ​ ៦៦​ ហើយ​ក្នុង​នោះ​មាន​វត្តមាន​សម្ដេច​នាយ​រដ្ឋមន្ដ្រី​ដែរ​។​

​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ Human​ Rights​ Watch​ បាន​បញ្ជាក់​ថា​ ច្បាប់​ថ្មី​នេះ​ គឺជា​ការ​កត់សម្គាល់​នៃ​ពង្រឹង​អំណាច​ផ្ដាច់​ការ​ របស់​លោក​សម្ដេច​ហ៊ុន​សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ជា​ការ​បញ្ជាក់​នូវ​ជោគជ័យ​នៃ​ការ​គ្រប់គ្រង​បែប​ផ្ដាច់​ការ​បើ​ទោះជា​កម្ពុជា​ត្រូវ​បានការ​ពារ​សិទ្ធិ​ដោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ អោយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពហុបក្ស​ក៏​ដោយ​។​

​ក្នុង​ន័យ​នេះ​ Human​ Rights​ Watch​ បាន​បញ្ចេញ​នូវ​ពាក្យ​មួយ​ឃ្លា​ថា​ វា​មិន​មាន​ជា​ការ​និយាយ​បំផ្លើស​អ្វី​ទេ​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ គឺ​ ដូច​ជា​ យក​កាំភ្លើងខ្លី​ភ្ជង់​ចំ​បេះដូង​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​បន្សល់​ទុក​នូវ​ការ​ចោទសួរ​មួយ​គឺ​ការ​ធ្វើ​អត្ដឃាត​នយោបាយ​ដោយ​ចាប់ផ្ដើម​ពី​ច្បាប់​ថ្មី​នេះ​តទៅ​ ។​

Human​ Rights​ Watch​ ថា​ ច្បាប់​នេះ​គឺជា​យុត្ដិសាស្ដ្រ​របស់​នាយក​រដ្ឋមន្ដ្រី​ ធ្វើ​ឡើង​ដើម្បី​បំបិទ​សំលេង​ក្រុមប្រឆាំង​ និង​សង្គម​ស៊ី​វិល​ដោយ​ការ​ចាប់ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រួច​ទៅ​ហើយ​។​

​ជាមួយ​គ្នា​នេះ​ អង្គការ​ Human​ Rights​ Watch​ មើលឃើញ​ថា​ បច្ចុប្បន្ន​កម្ពុជា​អនុវត្ត​ការ​គ្រប់គ្រង​ប្រទេស​ អាក្រក់​ជាង​ប្រទេស​វៀតណាម​ដែល​កាន់​របប​កុមុយនីស្ដ​ ទៅ​ទៀត​។​ តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ចាត់​ទុក​ថា​ អង្គការ​Human​ Rights​ Watch​ ជា​របស់​គណបក្ស​ស​ង្ក្រោះ​ជាតិ​។​ លោក​ មិន​ចាប់អារម្មណ៍​និង​សេចក្ដីថ្លែងការណ៍​នេះ​ទេ​ ។​

លោក​ ផៃ​​ ស៊ី​ផា​ន​ បាន​បញ្ជាក់​ថា​ សេចក្ដីថ្លែងការណ៍របស់អង្គការ​ Human​ Rights​ Watch គ្មានអ្វីគួរអោយចាប់អារម្មណ៍នោះទេ។

លោក​ ផៃ​​ ស៊ី​ផា​ន៖ «ទីមួយខ្ញុំជឿថា Human rights Watch គាត់មិនមានអ្វីជាដុំកំភួនក្នុងការពិសោធន៍រៀបចំសង្គមណាមួយ ទេ  គាត់គ្រាន់ចេញសេចក្ដីថ្លែងការណ៍តាមមនោសញ្ចេតនារបស់គាត់។កម្ពុជាធ្វើច្បាប់នឹង គឺ យើងប្រឆាំងនិទណ្ឌភាព យើងចង់បានសង្គមមួយដែលស្អាតស្អំ គឺ យើងអត់មានចង់បានកូនអុក ពួក Human rights Watch នោះទេ ដោយសារ Human rights Watch គេកាន់ជើងកូនអុកដើម្បីបំផ្លាញដល់ភាពសុខសាន្ដរបស់កម្ពុជា ហើយនិតីរដ្ឋកម្ពុជា។ ដូច្នេះមានអ្វីជាការចាប់អារម្មណ៍ គ្មានអ្វីភ្ញាក់ផ្អើល »  ។  

​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ ដែល​សភា​បាន​អនុម័ត​កាលពី​ព្រឹក​មិ​ញ​នេះ​ គឺ​ បាន​ផ្ដល់​សិទ្ធិ​អំណាច​ទៅ​ក្រសួងមហាផ្ទៃ​ ជា​ស្ថាប័ន​ មាន​សិទ្ធិ​អំណាច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​ ហើយ​មាន​សិទ្ធិ​ជាដើម​បណ្ដឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​អោយ​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​ខុស​និង​ច្បាប់​៕

Share

ព័ត៌មានទាក់ទង

Image